កីឡា​វាយ​កូន​បាល់​ត្រៀម​កីឡាករ​-​កីឡា​ការិនី ៨​រូប​សម្រាប់​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/05/26 05:23:29 pm        167

​វាយ​កូន​បាល់៖ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ត្រៀម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ ៨​រូបសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជា ពៅ គ្រូ​បង្វឹក​របស់​សហព័ន្ធ​កាលពី​ថ្មីៗ។​

​លោក ជា ពៅ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កីឡាករ​-​កីឡា​ការិនី​ទាំងអស់កំពុង​ធ្វើ​ស្វ័យ​ហ្វឹកហាត់​តាម​ផ្ទះ និង​កន្លែង​មាន​សុវត្ថិភាព​រៀង​ៗ​ខ្លួន ដោយ​មិន​ទាន់​មាន​ការ​ប្រមូលផ្ដុំ​នោះ​ទេ។ លោក​ថា ការហាត់​បែបនេះមិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​បច្ចេកទេស​របស់​កីឡាករ​-​កីឡា​ការិនី​នោះ​ទេ តែ​ជា​ផ្នែក​មួយដើម្បី​រក្សា​កម្រិត​សមត្ថភាព​ពួកគេ​ កុំ​ឲ្យ​ស្រុត​ចុះ​អំឡុង​វិបត្តិ​កូ​វីដ​-១៩។​ ប៉ុន្តែ​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ថ្នាក់ដឹកនាំ​សហព័ន្ធ លោក​រំពឹង​ថា មុន​ស៊ី​ហ្គេម​នៅ​វៀតណាម កីឡាករ​-​កីឡា​ការិនី​នឹង​អាច​ធ្វើ​ការ​ប្រមូលផ្ដុំ​ជួប​គ្នា​យ៉ាង​ហោច ២ ទៅ ៣​ខែដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។​ យ៉ាងណាក្ដី​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ ស​.​ជ​.​ណ អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទាំងអស់ ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឡើងវិញ​ហើយ គ្រាន់តែ​អនុវត្ត​លក្ខខណ្ឌ​ហ្វឹកហាត់​បិទ​ខ្ទប់ និង​គោរព​វិធានការ​ផ្សេងៗ។

ទន្ទឹម​ជាមួយគ្នា គណៈកម្មាធិការ​ជាតិ CAMSOC ក៏​កំពុង​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ព​ន្លឿ​ន​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើងវិញ​ផង​ដែរ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ។​ សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមគ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកាដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ ដោយ​ម្ចាស់ផ្ទះ​បាន​កំណត់​កីឡា​ចំនួន ៤០​ប្រភេទ​ដាក់​ឲ្យ​ប្រកួត ក្នុង​នោះ​កម្ពុជាក៏​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm