ប៉ូឡូញ និងរដ្ឋសមុទ្របាល់ទិក នឹងបិទព្រំដែនជាមួយបេឡារុស ប្រសិនបើមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» កើតឡើង

2023/08/29 04:13:12 am        144

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បាននិយាយ នៅថ្ងៃចន្ទ (ទី២៨ ខែសីហា) នេះ ថា ប្រទេសប៉ូឡូញ និងបណ្ដារដ្ឋសមុទ្របាល់ទិក នឹងបិទព្រំដែនជាមួយបេឡារុសទាំងស្រុង ប្រសិនបើមាន «ឧបទ្ទវហេតុធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងក្រុមទាហានស៊ីឈ្នួល Wagner កើតឡើង ដោយការលើកឡើងនេះ ត្រូវបានធ្វើឡើង ចំពេលមានការកើនឡើងនូវភាពតានតឹង នៅផ្នែកខាងកើតរបស់អង្គការណាតូ។

សមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ គឺឡាតវី លីទុយអានី និងប៉ូឡូញ ដែលមានព្រំដែនជាប់បេឡារុស មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ នៅបរិវេណព្រំដែន ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល Wagner ដែលពោរពេញទៅដោយបទពិសោធន៍ ក្នុងសង្គ្រាមរបស់រុស្ស៊ី បានមកដល់បេឡារុស តាមការអញ្ជើញរបស់ប្រធានាធិបតី លោក Alexander Lukashenko។

បណ្តាប្រទេសទាំងនោះ ក៏បានមើលឃើញមានផងដែរនូវកំណើននៃចំនួនអន្តោប្រវេសន៍មជ្ឈិមបូព៌ា និងអាហ្រ្វិកដោយភាគច្រើន ព្យាយាមឆ្លងកាត់ឆ្លងព្រំដែនក្នុងប៉ុន្មានខែថ្មីៗនេះ ហើយចោទប្រកាន់បេឡារុសពីការសម្របសម្រួលឲ្យជនអន្តោប្រវេសន៍ទាំងនោះ ជាការអះអាង ដែលទីក្រុង Minsk បានច្រានចោល។

នៅឯសន្និសីទសារព័ត៌មានរួមជាមួយសមភាគីលីទុយអានី ឡាតវី និងអេស្តូនី លោក Mariusz Kaminski បានប្រាប់ថា៖ «យើងស្នើទៅអាជ្ញាធរ នៅទីក្រុង Minsk ថា ក្រុម Wagner គួរចាកចេញពីទឹកដីនៃប្រទេសបេឡារុសជាបន្ទាន់ ហើយជនអន្តោប្រវេសន៍ខុសច្បាប់គួរចាកចេញពីតំបន់ព្រំដែនភ្លាមៗ និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ»។

លោកបានបន្ថែមថា៖ «ប្រសិនបើកើតមានឧបទ្ទវហេតុធ្ងន់ធ្ងរ មិនចំពោះថា នៅព្រំដែនប៉ូឡូញ ឬលីទុយអានីនោះទេ យើងនឹងតបតវិញភ្លាមៗ។ ច្រកព្រំដែនទាំងអស់ ដែលបានបើករហូតមកដល់ពេលនេះ នឹងត្រូវបិទ»។

ក្រសួងការបរទេសបេឡារុស មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ តាមរយៈសារអេឡិចត្រូនិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm