មន្ត្រីជាន់ខ្ពស់៖ រដ្ឋាភិបាលថ្មី នឹងធ្វើឱ្យពលរដ្ឋកាន់តែមានជីវភាពធូរធារ និងចំណេះដឹងកាន់តែខ្ពស់

2023/08/29 05:03:39 am        409

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជម្រាបជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីបរិការណ៍ទូទៅ, អាទិភាពសំខាន់ៗនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, របៀបរបបការ ងារក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចការកំណត់បេសកកម្មមុខងារជាអាទិភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយស ម្រាប់ប្រទេសកម្ពុជា ក្រោយពីសម្រេចបានមហាជោគជ័យដ៏ឧត្តុង្គឧត្តម ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ក្នុងការខិតខំស្រោចស្រង់ប្រទេសឱ្យងើបឡើងវិញ ចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ, មានការអភិវឌ្ឍ, មានភាពរីកចម្រើន គួរឱ្យស្ងើចសរសើរ ទាំងកម្រិតជីវភាពប្រជាជន ក៏ដូចជាមុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងលើសាកលលោក ក្នុងនាមជាប្រជាជាតិឯករាជ្យមួយ មានឯកភាពជាតិ ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ ដែលប្រទេសយើងបានបាត់បង់អស់រយៈពេលប្រមាណ ៥០០ឆ្នាំមកហើយ។

ឯកឧត្តមបន្ថែមថា បរិការនៃការដឹកនាំប្រទេសសម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ មានភាពខុសគ្នាពីបរិការកាលពី ២៥ឆ្នាំមុន ពោលដោយសារតែការផ្លាស់ប្តូរនិន្នាការនៅក្នុងតំបន់ និងនៅលើសាកលលោក ដូចជាភូមិសាស្ត្រនយោបាយ ពីឯកប៉ូល ទៅកាន់ពហុប៉ូល, ការប្រែប្រួលនិន្នាការពាណិជ្ជកម្មពិភពលោក ពីសាកលភាវូបនីយកម្ម មកជាតំបន់ភាវូបនីយកម្ម និងទ្វេភាគីនិយម, កត្តាប្រែប្រួលអាកាសធាតុជាដើម។ ដូចនេះ ចាំបាច់ទាមទារនូវវិធីសាស្ត្រថ្មី, អភិក្រមការងារថ្មី របៀបធ្វើការថ្មី។ ហេតុដូចនេះហើយ ដំណើរឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍន៍ប្រទេសសម្រាប់រយៈពេល ២៥ ឆ្នាំទៀត ស្ថិតនៅលើផ្លូវមួយដែលលំបាក ហើយស្មុគស្មាញខ្លាំងជាងមុន តែទោះបីជាយ៉ាងណាក្ដី ដំណើរនេះ ជាបេសកកម្មជាតិមួយ ដែលចាំបាច់ ហើយមានតម្លៃដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់អ្នកដឹកនាំជំនាន់ក្រោយ ក្នុងការកសាងបន្ថែមលើមូលដ្ឋានគ្រឹះដែលមានស្រាប់ ក៏ដូចការប្តេជ្ញាបន្តរក្សាឱ្យបានជាដាច់ខាតនូវសន្តិភាព ដែលជាមរតកបុ ព្វជនរបស់យើងខិតខំស្វែងរកយ៉ាងលំបាកផងដែរ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរៀបចំ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំ ដៅជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពនៃការអ ភិវឌ្ឍ ដោយធានារក្សាឱ្យបាននូវចលនការនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងគ្រឹះរឹងមាំ សម្រាប់រុញច្រានប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់, ប្រជាជនមានជីវភាពធូរធារ, ចំណេះដឹងខ្ពស់, សីលធម៌ល្អប្រពៃ និងរស់នៅក្នុងបរិស្ថានដែលមា នផាសុកភាព និងមានកិត្យានុភាពលើឆាកអន្តរជាតិនៅឆ្នាំ២០៥០។ អាទិភាពសំខាន់ៗចំពោះមុខ គឺការបន្តកែទម្រង់ស្ថាប័នសាធារណៈ និងអភិបាលកិច្ច ដើម្បីសំដៅសម្រេចឱ្យបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងការកសាងជាតិ ក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការគណៈមន្ត្រីទាំងអស់ សូមព ង្រឹងសមត្ថភាពចំណេះដឹង, ជំនាញ, បច្ចេកទេស និងបន្តចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើគ្រប់បេសកកម្មការងារ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm