សវនាការរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន ត្រូវកំណត់ធ្វើឡើងនៅខែមីនាឆ្នាំ២០២៤ ចំពេលការតតាំងដ៏ស្វិតស្វាញនៃតំណែងប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ

2023/08/29 05:04:27 pm        112

អាមេរិក៖ លោក Donald Trump នឹងត្រូវកាត់ទោសនៅខែមីនា ឆ្នាំ២០២៤ពាក់ព័ន្ធការព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០ របស់លោកមួយថ្ងៃមុនក្រុមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋជាង១០ នៅសហរដ្ឋអាមេរិក នឹងសម្រេចចិត្តថាតើត្រូវផ្តល់ឱកាសឲ្យលោកចូលដណ្តើមយកតំណែងនៅសេតវិមានឡើងវិញឬយ៉ាងណា។ចៅក្រមសហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាកខាន់(Tanya Chutka) កាលពីថ្ងៃចន្ទបានកំណត់ថ្ងៃជំនុំជម្រះក្ដីនៅថ្ងៃទី៤ ខែមីនាសម្រាប់សំណុំរឿងសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន ដែលជាការកាត់ទោសព្រហ្មទណ្ឌមួយក្នុងចំណោមការកាត់ទោសចំនួន៤ដែលអតីតប្រធានាធិបតីរូបនេះត្រូវប្រឈម។

បញ្ហានេះបានកើតឡើងមួយថ្ងៃមុន "Super Tuesday" ដែលជាកាលបរិច្ឆេទដ៏សំខាន់បំផុតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ នៅពេលដែលរដ្ឋនានាចាប់ពីរដ្ឋ ម៉េន (Maine) ដល់រដ្ឋ California នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនរបស់ពួកគេ។ ការស្ទង់មតិបង្ហាញថា លោកTrump នាំមុខគូប្រជែងរបស់លោកយ៉ាងច្រើនលើសលុប។

ការសម្រេចចិត្តរបស់លោកស្រីឆាកខាន់(Chutkan) មានន័យថា លោក Trump ទំនងជានឹងត្រូវកាត់ក្តីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌយ៉ាងតិចបីដាច់ដោយឡែកពីគ្នា ខណៈលោកកំពុងធ្វើយុទ្ធនាការសម្រាប់ការតែងតាំងរបស់គណបក្សដើម្បីតតាំងជាជាមួយលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ កាលបរិច្ឆេទជំនុំជម្រះក្នុងសំណុំរឿងព្រហ្មទណ្ឌទីបួនមិនទាន់ត្រូវបានកំណត់នៅឡើយទេ។លោកក៏ជាចុងចោទនៅក្នុងបណ្តឹងរដ្ឋប្បវេណីចំនួនបីដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៦ខែខាងមុខនេះផងដែរ។ 

ក្រុមមេធាវីរបស់លោក Trump បានជំរុញឲ្យមានកាលបរិច្ឆេទកាត់ក្តីនៅខែមេសា ឆ្នាំ២០២៦ ប៉ុន្តែលោកស្រីឆាកខាន់ បាននិយាយថា ពួកគេមិនត្រូវការពេលយូរដើម្បីរៀបចំសំណុំក្ដីទាំងនេះនោះទេ។ការកាត់ក្តីលើកទី៣គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ លើការចោទប្រកាន់របស់សហព័ន្ធនៅរដ្ឋ Florida ដោយចោទប្រកាន់ថាលោក Trump ពីបទរក្សាទុកកំណត់ហេតុ ដែលត្រូវបានចាត់ថ្នាក់ដោយខុសច្បាប់ បន្ទាប់ពីចាកចេញពីសេតវិមាន និងព្យាយាមរារាំងយុត្តិធម៌។ លោក Trump មិនបានចូលរួមសវនាការកាលពីថ្ងៃចន្ទទេ។នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមេធាវីរបស់លោក Trump បាននិយាយថា ពួកគេត្រូវការពេលវេលាដើម្បីរៀបចំភស្តុតាងរបស់រដ្ឋាភិបាល ដែលមានសរុបប្រហែល ១២,៨ លានទំព័រ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        331
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm