នាយឧត្តមសេនីយ៍ ស ថេត ប្រាប់មន្ត្រីនគរបាលត្រូវខិតខំបំពេញការងារ លើកមុខមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/29 05:33:30 pm        491

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល​អត្តចរិត​ និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ។

ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ច​ជាស្នងការ នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា ​មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ​ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹង​តែជាការទុកចិត្ត​ពី​សំណាក់ថ្នាក់​ដឹកនាំ​ពីជំនានមុន ​រហូតដល់បច្ចុប្បន្ន ដូចនេះ​ត្រូវបំពេញ​ភារកិច្ចឲ្យបានត្រឹមត្រូវ ។

អគ្គស្នងការបានបន្តថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់​ មិនត្រូវធ្វើអ្វីដែលខុស ដើម្បី​ផលប្រយោជន៍ខ្លួន ​ប៉ះពាល់​ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យ​អាប់អោន​ដល់​កិត្តិយស​របស់ថ្នាក់ដឹកនាំ ​នៅក្នុងអាណត្តិថ្មី​ នឹងធ្វើឲ្យមានការរិះគន់ពីមហាជន ។

ឯកឧត្តម បានបន្ថែមថា ​ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ​ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមាន​កម្លាំងនៅប្រចាំការ​ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង ​គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍​ពីសមត្ថកិច្ច ​នៅពេលមានកើតហេតុណាមួយ ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ​ដើម្បីលើកទូរស័ព្ទឆ្លើយតប​ការ​សុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ។

នាយកឧត្តមសេនីយ៍ ស ថេត បន្តទៀតថា កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ​ត្រូវខិតខំទប់ស្កាត់ និង​បង្ក្រាបបទល្មើសនានា ​ដែលកើតឡើងនៅតាមមូលដ្ឋាន ​ដូចជាបញ្ហាចោរកម្ម ​ក្មេងទំនើង និង​បញ្ហាគ្រឿងញៀនជាដើម ​ដើម្បីកុំឲ្យមានការព្រួយបារម្ភ​ដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើស​ទាំងអស់នោះ ​ក្លាយជាជំងឺ​រ៉ាំរ៉ៃ ​។

ឯកឧត្តមអគ្គស្នងការ ​បានជំរុញទៅផងដែរទៅឧត្តមសេនីយ៍ទោ ជួន ណារិន ដែលទើបទទួល​តំណែង​ជាអគ្គស្នងការរង​ និងជាស្នងការរាជធានីភ្នំពេញ ​ត្រូវតែខិតខំថែរក្សាសុខសុវត្ថិភាព ក្នុង​រាជធានីភ្នំពេញ ​ដែលជាគោលដៅស្នូល ក្នុងការការពារ ព្រោះមានបណ្ដុំដោយថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ បណ្ដាអង្គទូត ​និងស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើន ។

ក្នុងឱកាសទទួលបានតំណែងថ្មីនេះឧត្តមសេនីយ៍ទោ ជួន ណារិន បានប្ដេជ្ញាអនុវត្តតាមការណែនាំ​របស់​អគ្គស្នងការនគរបាលជាតិ ​ដែលមានទាំងការរក្សាសាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ​និងខិតខំដោះ​ស្រាយបញ្ហាប្រឈមនានា ​ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm