កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា មិន​នឹកស្មាន​ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ​ត្រឹម​វ័យ ១៧​ឆ្នាំ​

2021/05/26 05:49:06 pm        252

​បាល់ទាត់៖ យុវជន​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ (​ក្រុម​ធំ​) ដ្បិត​ខ្លួន​មិន​នឹក​ស្មាន​ថា ទទួល​បាន​ឱកាស​មាស​លឿន​បែប​នេះ​ឡើយ។​

​សមាជិក​ក្លិប​បាល់ទាត់​ខេត្ត​ព្រៃវែង​ដែល​មាន​វ័យ​ទើប ១៧​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា កន្លង​មក​ខ្លួន​មាន​កូន​ចិត្ត​ត្រឹម​ប៉ង​ចង់​ជាប់​ជម្រើស​ជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​ប៉ុណ្ណោះ តែ​ដល់​ទទួល​បាន​ការ​កោះ​ហៅ​ពី​ក្រុម​ធំ​បែបនេះ រូបគេ​ប្ដេជ្ញា​ចិត្ត​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។​ ​គួរ​បញ្ជាក់​ថា ឡេង ណូ​រ៉ា គឺជា​កីឡាករ​វ័យក្មេង​ជាងគេក្នុងចំណោម​កីឡាករ ២៤​នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល​C នៅ​ប្រទេស​បា​រ៉ែ​ននា​សប្ដាហ៍​ក្រោយ។ ក្រុម​ជម្រើស​ជាតិ​កម្ពុជាគ្រោង​ចាក​ចេញពី​កម្ពុជា​ទៅ​បា​រ៉ែ​ន​នា​រាត្រី​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ​ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ត្រៀម​ការប្រកួត​នៅ​ទីនោះ​តែម្ដង។​

​ចំពោះ​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០០២ នេះ​ដែរ កម្ពុជា​នៅសល់ ៣​ប្រកួត​ក្នុង​ដៃរួម​មាននៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ននា​ម៉ោង ១១៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ខណៈ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់នា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ង់នា​ម៉ោង ៩៖៣០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​) ហើយ​ទាំង ៣​ប្រកួត​នេះនឹង​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm