Remco Evenepoel ឈ្នះដំណាក់កាលទី ៣ ប្រណាំងកង់ Vuelta a Espana

2023/08/29 06:29:25 pm        105

កីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Remco Evenepoel បានប្រជែងឈ្នះដំណាក់កាលទី ៣ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់លំដាប់ Grand Tour, Vuelta a Espana តែបញ្ចប់​ដោយ​បែក​ភ្នែក​ហូរ​ឈាម​ក្រោយ​ជិះ​បុក​អ្នក​គាំទ្រ។

ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៥៨.៥ គីឡូម៉ែត្រ​ប្រណាំង​នៅ​ក្នុង​ប្រទេស​អង់ដូរ៉ា​នៅឡើយ អ្នក​ការពារតំណែងជើងឯករូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៥ នាទី ៣៩ វិនាទី តាម​ពី​ក្រោយ​ដោយកីឡាករដាណឺម៉ាក Jonas Vingegaard ១ វិនាទី លេខ ៣ កីឡាករអេស្ប៉ាញ Juan Ayuso លេខ ៤ កីឡាករស្លូវេនី Primoz Roglic និងលេខ ៥ កីឡាករអេស្ប៉ាញ Marc Soler សុទ្ធ​តែ​តាម​ពី​ក្រោយ ១ វិនាទី។

ជាមួយគ្នានោះដែរកីឡាកររបស់ក្រុម Soudal-Quick Step, Evenepoel នៅពេល​ដល់​ទី​ព្រ័ត្រ​ភ្លាម​ក៏​ជិះហួ​​សទៅបុកនឹងអ្នកគាំទ្រជានារីម្នាក់ បណ្តាលឱ្យបែកឈាមនៅក្បែរភ្នែកស្តាំ។

នេះ​ជាថ្ងៃទី ៣ ហើយដែលប្រណាំងកង់ Vuelta a Espana ជួបនឹងបញ្ហា បន្ទាប់​ពី​ពីរ​ដំណាក់​កាល​ដំបូង​មាន​ការ​រំខាន និងពន្យាពេលដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង។

យ៉ាងណាក្តីក្រោយ ៣ ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel នៅ​តែ​បន្ត​នាំ​មុខ​គេ​ដដែល​មាន ៥ វិនាទីចំណេញពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Enric Mas និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១១ វិនាទី។

សម្រាប់ដំណាក់កាលទី ៤ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៨៣.៤ គីឡូម៉ែត្រ​ឆ្លង​ដែន​ពី​ប្រទេស​អង់ដូរ៉ា​ចូល​ប្រទេស​អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        90
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        103
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm