កងទ័ពទីបញ្ជាការពិសេសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើការបណ្តុះបណ្តាលឆ្មក់ចូលដែនសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi។

យោងតាមយោធាកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េត្បូង និងអាមេរិក ប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសមយុទ្ធនៅឆ្នេររបស់ប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់ Yangyang។
សមយុទ្ធ Ulchi រួមគ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះ ត្រូវបានធ្វើឡើងលើទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចូលរួមដោយទាហានរាប់ម៉ឺននាក់មកពីភាគីទាំងពីរ ព្រមទាំងរដ្ឋជាសមាជិកមួយចំនួនរបស់ទីបញ្ជាការអង្គការសហប្រជាជាតិ។
