ព្យុះត្រូពិក Idalia បានវាយបោកបក់មកលើប្រទេសគុយបាភាគខាងលិច ហើយត្រូវបានគេរំពឹងថានឹងខ្លាំងក្លាក្លាយជាព្យុះកំណាចធំមួយ ខណៈព្យុះនេះរំកិលខ្លួនឆ្ពោះទៅកាន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida ។

មជ្ឈមណ្ឌលព្យុះកំណាចជាតិ បាននិយាយនៅក្នុងការណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះត្រូពិក Idalia កញ្រ្ជោលឡើងក្នុងល្បឿនប្រមាណ១៣០គីឡូម៉ែត្រនៅចុងភាគខាងលិចប្រទេសគុយបា ខណៈព្យុះនេះបក់ឆ្ពោះទៅភាគខាងជើង នាំមកនូវខ្យល់អតិបរមា៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
ពលរដ្ឋគុយបាបានប្រញាប់ប្រញាល់ជម្លៀសទៅកាន់ទីក្រុងឆ្នេរ ដែលបានបិទទ្វារលំនៅឋាន និងចងទូកនេសាទ ខណៈព្យុះIdalia បានបក់បោកមកដល់ដីគោក លើប្រទេសដីកោះមួយនេះភ្លាមៗក្រោយម៉ោង២រំលងអាធ្រាត ម៉ោងក្នុងតំបន់។
កាលពីរសៀលថ្ងៃចន្ទទឹកល្អក់បានជន់លិចភូមិនេសាទតូចមួយគឺភូមិ Guanimar ត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅភាគខាងត្បូងទីក្រុង ឡាហាវ៉ាន។
រថយន្តក្រុងដែលមានវ័យចំណាស់រាប់ទសវត្សរ៍ ដែលបានលិចបាត់កម្រាលជាន់ និងបង្អួច បានដឹកស្ត្រីនិងកុមារទៅកាន់ដីខ្ពង់រាបខណៈខ្យល់បក់ខ្លាំង ដែលបំប៉ើងដំបូលស័ង្កសី និងបានរុញផ្ទប់ទូកនេសាទចូលក្នុងដើមកោងកាង។
នៅចុងឆ្ងាយនៅភាគខាងលិច អាជ្ញាធរបានជម្លៀស ពលរដ្ឋរាប់ម៉ឺននាក់ ពីទីក្រុង Pinar del Rio ព្រមទាំងខេត្តកសិកម្ម Artemisa ដែលនៅជិតខាង។ ព្យុះភ្លៀងខ្លាំងបានចាប់ផ្តើមធ្លាក់មកលើរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា នៅពេលរសៀល ដោយមានខ្យល់បក់តិចត្រូវបានរាយការណ៍។
