គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ដែល​ជា​មន្ត្រី​រាជការ​ត្រូវ​ព្យួរ​ការងារ​មក​ពង្រឹង​ការ​ហ្វឹក​ហាត់​ក្នុង​ជម្រើស​ជាតិ​រហូត​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/05/26 06:03:38 pm        189

​ស៊ី​ហ្គេម​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ ស​.​ជ​.​ណ អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមូលផ្ដុំ​ហ្វឹក​ហាត់​ឡើងវិញ​ហើយ ខណៈ​គ្រូ​បង្វឹក កីឡាករ​-​កីឡា​ការិនី​ដែល​ជា​មន្ត្រី​រាជការ កងកម្លាំង​ប្រដាល់​អាវុធ​ត្រូវ​ព្យួរ​ការងារ​ពី​អង្គភាព មន្ទីរ ក្រសួង ស្ថាប័ន​ដើម​របស់​ខ្លួនដោយ​រក្សា​ប្រាក់​បៀវត្ស ដើម្បី​មក​បង្ហាត់​ក្រុម​ជម្រើស​ជាតិ ​តាម​តម្រូវការ​កម្មវិធី​ហ្វឹកហាត់​វិទ្យាសាស្ត្រ​កីឡា ៨​ម៉ោង​ក្នុង​មួយថ្ងៃរហូត​ដល់​ចប់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣។

​​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នេះ​ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ក្រោយ​ទទួល​បាន​សេចក្ដី​សម្រេច​ពី​ស​ម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ការ​ស្នើ​សុំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ថ្មីៗ។​ ក្រោយ​ទទួល​បាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល​នេះ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេ​ខា​ធិការ CAMSOC បាន​ធ្វើ​ការ​ជំរុញ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដែល​មាន​លទ្ធភាព និង​សុវត្ថិភាព​អាច​ហ្វឹកហាត់​បាន ត្រូវ​បើក​យុទ្ធនាការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​វិញ​ជាបន្ទាន់ ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ដោយ​គោរព​វិធានការ ៣​ការពារ និង ៣​កុំ ដើម្បី​ពង្រឹង​គុណ​ផល​កីឡា​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមនៅ​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ ពិសេស​ត្រៀម​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ដោយឡែក​លក្ខខណ្ឌ​ពិសេសសម្រាប់​គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ដែល​ជា​មន្ដ្រី​រាជការ ឬ​កងកម្លាំង​វិញ គឺ​រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ព្យួរ​ការងារ​បណ្ដោះអាសន្ន ដោយ​រក្សា​ប្រាក់​បៀវត្ស​ដដែលដើម្បី​ពង្រឹង​ការ​ហ្វឹកហាត់ ​ស្របតាម​វិទ្យាសាស្ត្រ​កីឡា​យ៉ាង​ហោច ៨​ម៉ោង​ក្នុង​មួយ​។ ចំ​ណែ​កីឡាករ​-​កីឡា​ការិនីដែល​ជា​សិស្ស និង​និស្សិត​វិញក៏​ត្រូវ​អនុវត្ត​លក្ខខណ្ឌ​ពិសេស​ថ្មី ដើម្បី​សម្រួល​ដល់​ការ​ហ្វឹកហាត់​កីឡា​ជំនាញ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន។​ ​គួរ​បញ្ជាក់​ថា នេះ​គឺជា​កំណែទម្រង់​ថ្មី​មួយទៀតក្នុង​វិស័យ​កីឡា ដែល​ទទួល​បាន​ការ​យ​ក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ពង្រឹង​គុណ​ផល​កីឡា​ជំនាញ​ ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm