Atletico Madrid ឈ្នះនៅផ្ទះ Vallecano ៧-០ ជាជ័យជំនះក្រៅដីធំបំផុត ក្នុងប្រវត្តិសាស្រ្ត La Liga

2023/08/29 07:24:08 pm        170

ក្រុមអេស្ប៉ាញ Atletico Madrid បានបំបែកកំណត់ត្រាមួយនៅក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga នៅ​យប់ថ្ងៃចន្ទម្សិលមិញក្រោយយកឈ្នះនៅទឹកដី Rayo Vallecano ៧-០ ដែលជាជ័យជំនះ​ធំបំផុត​នៅ​​ក្រៅដី​មិនធ្លាប់មានពីមុនមក។

ក្រុមរបស់លោក Diego Simeone បាននាំមុខមុន ៣-០ ទៅហើយនៅត្រឹម ៣៦ នាទី​ដោយ​គ្រាប់​បាល់​របស់​កីឡាករ ៣ នាក់រួមមាន Antoine Griezmann, Memphis Depay និង Mahuel Molina។

ឈានចូលវគ្គទីពីរ ៤ គ្រាប់ទៀតកើតឡើងត្រឹម ១៣ នាទីប៉ុណ្ណោះដោយ Alvaro Morata ពីរគ្រាប់ Angel Correa និង Marcos Llorente ម្នាក់មួយគ្រាប់។

ជ័យជំនះនេះធ្វើឱ្យ Atletico Madrid ឡើងឈរលេខ ២ ក្នុងតារាងមាន ៧ ពិន្ទុតាមពីក្រោយ Real Madrid ដែលមាន ៩ ពិន្ទុក្រោយឈ្នះទាំង ៣ ប្រកួត។

អ្វីដែលជាបញ្ហាតែមួយសម្រាប់ Atletico Madrid នោះគឺ បាត់បង់ Memphis Depay ដែលមានរបួស ប្តូរចេញតាំងពីវគ្គទី ១។

សូមរំលឹកថានេះជាលើកទី ២ ដែល Atletico Madrid ឈ្នះគូប្រកួត ៧ គ្រាប់បែបនេះនៅ La Liga ក្នុងសតវត្សទី ២១ នេះ បន្ទាប់ពីធ្លាប់ឈ្នះ Getafe ៧-០ បែបនេះដែរកាលពីឆ្នាំ ២០១៣៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        72
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm