លំហូរល្បប់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស១៣នាក់នៅក្នុងប្រទេសតាហ្សីគីស្ថានកាលពីថ្ងៃអាទិត្យ (២៧ សីហា) នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសអាស៊ីកណ្តាលមយយនេះបាននិយាយកាលពីថ្ងៃចន្ទ (២៨ សីហា) ដោយព្រមានថាតំបន់ភ្នំជាច្រើនរបស់ខ្លួននៅតែមានគ្រោះថ្នាក់។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោយគណៈកម្មាធិការស្ថានភាពអាសន្នរបស់ប្រទេសនេះពីកន្លែងនានាក្នុងទីក្រុង Vakhdat និងស្រុក Rudaki ទាំងនៅខាងក្រៅរដ្ឋធានី Dushanbe បានបង្ហាញរថយន្តនៅលើផ្លូវតំបន់ភ្នំលិចទឹក ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារលំហូរល្បប់ និងថ្មធំៗជាច្រើន៕

