កីឡាករ ២៦នាក់ ត្រូវបានកោះហៅប្រមូលផ្ដុំ ត្រៀមប្រកួតមិត្តភាពជាមួយហុងកុង និងម៉ាកាវ

2023/08/29 09:27:54 pm        1.1 K

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមហុងកុង និងម៉ាកាវ នាខែក្រោយហើយ ដោយ​លោក ​Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានកោះហៅកីឡាករ ២៦នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​ទាំង​ពីរ​នេះ ។

ក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកោះហៅលើកនេះ មានកីឡាករមួយចំនួន បាន​ត្រឡប់​មក​កាន់​កៅអី​ជម្រើសជាតិវិញ ក្រោយខកខានជាយូរ ខណៈកីឡាករវ័យក្មេងមួយចំនួន ក៏ត្រូវបានផ្ដល់ឱកាស ក្នុង​ការប្រកួតមិត្តភាព ដែលជាការត្រៀមឆ្ពោះទៅការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នា​ពេល​ខាង​មុខ​ផងដែរ ។

សម្រាប់កីឡាករ ២៦រូប ដែលត្រូវបានកោះហៅ រួមមានកីឡាករ សៀង ចន្ធា ដែលកំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Shahania Sports Club នៃលីគទី២ កាតា ។ កីឡាករ សឿយ វិសាល, គួច ដានី និង ថេឡរ ឌឿង នីកូឡាស មកពីព្រះខ័នរាជស្វាយរៀង ។ កីឡាករ វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល មកពីក្លិបបឹងកេត ។

កីឡាករ ឈង់ ប៊ុនណា និង គួច សុកុម្ភៈ មកពីណាហ្គាវើលដ៍ ។ កីឡាករ អ៊ន ចាន់ប៊ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា និង ជួន ចាន់ចាវ មកពីភ្នំពេញក្រោន ។ កីឡាករ គីម ចាន់វាសនា និង គង់ លីហ៊ួរ មកពីព្រៃវែងអេហ្វស៊ី ព្រមទាំងកីឡាករ ហ៊ុល គឹមហ៊ុយ, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, ស៊ិន សុផា​ណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និង ស៊ិន កក្កដា មកពីវិសាខា ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅ​ថ្ងៃ​ទី​៣០ ខែសីហាស្អែកនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ពោលគឺត្រូវជួបក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែ​កញ្ញា​ខាង​មុខ​៕ អត្ថបទ៖ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        97
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm