Ole Gunnar Solskjaer សម្លឹង​ឃើញ​ជើងឯក​លើក​ដំបូង​តាំងពី​ដឹកនាំ Man U នៅ​ឆ្នាំ២០១៨

2021/05/26 11:32:28 am        113

បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer កំពុង​សម្លឹង​ជើងឯក​លើកដំបូង​ ចាប់តាំងពី​មក​ដឹកនាំ​នៅ​រដូវ​កាល ២០១៨-១៩ ខណៈ​បិសាច​ក្រហម Manchester United នឹង​ជួប​ក្រុម​អេ​ស្ប៉ា​ញ Villarreal រាត្រី​នេះ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League​។

​​Solskjaer ដែល​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ជើងឯក UEFA Champions League ជាមួយ Manchester United ក្នុងនាម​ជា​កីឡាករ​នោះ មិនទាន់​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​ណាមួយ​ឡើយ​ តាំងពី​ចូល​ដឹក​នាំ​ដំបូង​នៅ​ឆ្នាំ២០១៨ បន្ត​ពី Jose Mourinho​។​ ​​ជំនួប​នៅ​ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ​រាត្រី​នេះ​ អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​យ​រូបនេះ​បានបង្ហាញ​ពី​ជំនឿ​ចិត្ត​របស់ខ្លួន ​ក្នុងការ​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ Villarreal ដែល​បញ្ចប់​រដូវ​កាល​នៅ La Liga លេខ៧​។ ​​ស្ថានភាព​កីឡាករ​នៅ​ពេលនេះ Manchester United មិនទាន់​ច្បាស់​ថា ​ខ្សែការពារ​កណ្តាល Harry Maguire អាច ចូល​លេង​បាន​ រឺក៏​អត់​នៅឡើយ​ទេ​ បន្ទាប់ពី​មាន​របួស​កជើង​កាលពី ២សប្តាហ៍​មុន​។ ​​ក្រៅពី Harry Maguire, Manchester United នឹង​មិនមាន​វត្តមាន Anthony Martial និង​ខ្សែការពារ Phil Jones ឡើយ​នៅលើ​ទីលាន​ដោយសារ​របួស​ជង្គង់​ដូចគ្នា​។ ​​មកដល់ពេលនេះ​ដែរ​លោក Solskjaer មិនទាន់​ប្រាកដថា​ អ្នកចាំទី​ទាំងពីរ David de Gea រឺ Dean Henderson ជា​ជំរើស​ដំបូង​នៅឡើយ​ ដែលជា​ការលំបាក​ក្នុងការ​សំរេចចិត្ត​ សំរាប់​អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​យ​រូបនេះ​។

​​ងាក​មក​ក្រុម​អេ​ស្ប៉ា​ញ Villarreal វិញ​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​នៅ​ក្របខណ្ឌ​អឺរ៉ុប តែ​សំរាប់​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Unai Emery មិនមែនជា​បទពិសោធ​ថ្មី​ឡើយ​ ពោលគឺ​អតីត​អ្នកចាត់ការ Arsenal រូបនេះ​ធ្លាប់​ដឹកនាំ Sevilla ឈ្នះ​ពាន Europa League នេះ ៣រដូវ​កាល​ជាប់​គ្នា​។ ​​Villarreal ក៏​កំពុង​សម្លឹង​​ជើងឯក​អឺរ៉ុប​លើកដំបូង​ដែរ ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ៩៨ឆ្នាំ​។ ​​Villarreal ដែល​ឡើង​មកដល់​វគ្គ​នេះ​ដោយ​ទំលាក់ Arsenal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ មិនទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ​នៅ Europa League រដូវ​កាល​នេះ​ដោយ​រួមមាន​ឈ្នះ ១២ ស្មើ ២​។ ​​ជំនួប​នៅ​ទឹកដី​ប៉ូឡូញ​យប់​នេះ​គឺជា​ជំនួប​ទី៥ របស់​ក្រុម​ទាំងពីរ បន្ទាប់ពី​ជំនួប​ ៤​លើក​កន្លងមក​នៅ Champions League រដូវ​កាល ២០០៥-០៦ និង ២០១០-១១ សុទ្ធតែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ០-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm