សម្តេច​ប្រធាន​កាកបាទក្រហម ​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ ​ដែល​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ខែឧសភា​ ជួយ​ទ្រទ្រង់​សកម្មភាព​កាក​បាទក្រហមកម្ពុជា

2021/05/26 06:37:13 pm        196

ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ​ បាន​ថ្វាយ​សារលិខិត​អរ​ព្រះ​គុណ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ព្រះអង្គ​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ ខែឧសភា​ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទ​ក្រហមកម្ពុជា​។

ក្នុង​សារលិខិត​សម្តេច​ បានសរសេរថា ​ខ្ញុំម្ចាស់ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា - មន្ត្រី និង​បុគ្គលិក​ទាំង​អស់​នៃ​កាកបាទក្រហមកម្ពុជា ​មាន​សេចក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ ចំនួន ១.០០០ USD (​មួយ​ពាន់​ដុល្លារ​អាមេរិក​) អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជូបត្ថម្ភ​ចំពោះ​កាក​បាទក្រហមកម្ពុជា ​សំរាប់ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ សម្ដេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង ។

ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និង​បុគ្គលិក​ទាំង​អស់នៃ​កាក​បាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ​ក្រាបបង្គំ​ទូលថ្វាយ​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ចំពោះ​ព្រះរាជទាន ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ទ្រទ្រង់ ​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ​សំរាប់​ជួយ​សង្គ្រោះ ប្រជារាស្ត្រ​កម្ពុជា​ក្រីក្រ ទទួលរង​គ្រោះ ​៖ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ។

ខ្ញុំម្ចាស់​សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជៈ​បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្នុង​លោក ព្រះ​បារមី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ សូម​ព្រះ​មេត្តាប្រោស​ព្រះរាជទាន ព្រះ​ពរជ័យ​បវរ​មហាប្រសើរ ​ថ្វាយ ព្រះករុណា​ជា​ម្ចាស់ ជីវិត​លើ​ត្បូង ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ គង់ប្រថាប់​ ក្នុង​ព្រះមហា​សិរី​រាជសម្បត្តិ ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​សំរាប់ ​ប្រជារាស្ត្រ​កម្ពុជា ជ្រកកោន តរៀង​ទៅ ៕

អត្ថបទ ៖ មុត សុត

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm