ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, US Open បានចាប់ផ្តើមនៅថ្ងៃចន្ទម្សិលមិញ ខណៈការប្រកួតផ្នែកនារី កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek ឆ្លងផុតជុំដំបូង។
កីឡាការិនីប៉ូឡូញរូបនេះបានយកឈ្នះដោយមិនលំបាកលើកីឡាការិនីស៊ុយអែត Rebecca Peterson ដោយលទ្ធផល ៦-០ និង ៦-១ ប្រើពេលត្រឹម ៥៨ នាទីប៉ុណ្ណោះ។
ផ្ទុយពី Iga Swiatek កីឡាការិនីក្រិក Maria Sakkari វិញបានធ្លាក់ចេញត្រឹមជុំទី ១ ប៉ុណ្ណោះក្រោយរងបរាជ័យក្រោមស្នាដៃកីឡាការិនីលំដាប់លេខ ៧១ ពិភពលោក Rebeka Masarova សញ្ជាតិអេស្ប៉ាញដោយលទ្ធផល ៦-៤ និង ៦-៤។
លទ្ធផលផ្សេងទៀតមានដូចជា Beatriz Haddad Maia យកឈ្នះជើងឯកឆ្នាំ ២០១៧ Sloane Stephens និង Elene Rybakina ឡើងជុំទី ២ បន្តក្រោយយកឈ្នះកីឡាការិនីអ៊ុយក្រែន Marta Kostyuk ៦-២ និង ៦-១៕ អត្ថបទ៖នាង សុភាវុធ