អ៊ុយក្រែនបង្ហាញយានដ្រូនក្រោមទឹកជំនាន់ក្រោយដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ី

2023/08/29 11:18:33 pm        150

អ៊ុយក្រែន ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា អ៊ុយក្រែនបានបង្ហាញយានដ្រូនក្រោមទឹកមានបណ្តោយ ៦ម៉ែត្រ ដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីបានពីក្រោមបាតសមុទ្រ ។ 

 យានដ្រូនក្រោមទឹក Marichka អាចផ្តល់វិមាត្រថ្មីដល់អ៊ុយក្រែនក្នុងការវាយប្រហាររបស់ពួកគេលើកងនាវាចម្បាំងសមុទ្រខ្មៅរបស់លោក Putin ស្របពេលដែលមកទល់នឹងពេលនេះ ការវាយប្រហារភាគច្រើនធ្វើឡើងដោយយានដ្រូនលើអាកាសប៉ុណ្ណោះរបស់កងទ័ពជើងទឹក ។ 

 គេហទំព័រជំនាញខាងការពារជើងទឹក Navalnews រាយការណ៍ថា យានដ្រូន Marichkaនឹងវាយប្រហារនាវាចម្បាំងនៅផ្នែកក្រោមទឹក ដែលអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងសម្រាប់នាវាចម្បាំង ។ 

 ពួកគេរាយការណ៍ទៀតថា កងយានដ្រូនគ្មានមនុស្សបើកអត្តឃាតក្រោមទឹកទាំងនេះ ពិបាកការពារខ្លាំងណាស់ ។ 

 សារព័ត៌មាន Telegraph របស់អង់គ្លេស បានរាយការណ៍ឲ្យដឹងថា កាលពីមុន អ៊ុយក្រែន ធ្លាប់បានបង្ហាញយានដ្រូនមុជទឹកខ្នាតតូចជាងនេះច្រើន ឈ្មោះ Toloka ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅត្រូវកំណត់ថាតើវាត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនាវាចម្បាំងរុស្ស៊ីឬយ៉ាងណា ។ 

វីដេអូដែលបានបញ្ចេញថ្មីៗ ឃើញយានដ្រូន Marichka ដាក់ចុះក្នុងសមុទ្រ ដើម្បីធ្វើតេស្ត ហើយរូបភាពវីដេអូជីវចលមួយទៀត ឃើញលក្ខណៈបច្ចេកទេសរបស់យានដ្រូន ។ 

 សូមបញ្ជាក់ថា យានដ្រូនក្រោមទឹក Marichkaមានរយៈចម្ងាយប្រហែលជាង ៩៦០គ.ម និងអាចបើកការវាយប្រហារដឹកជញ្ជូន ឬចុះបេសកកម្មឈ្លបយកការណ៍ ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        9
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm