ការ​ប្រមូល​ផ្ដុំ​ទូទាំង​សហរដ្ឋ​អាមេរិក​រំឭក​រយៈពេល ​១​ឆ្នាំ​ចាប់​តាំង​ពី​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ George Floyd

2021/05/26 06:44:57 pm        135

​អាមេរិក៖ ការ​ប្រមូល​ផ្ដុំ​គ្នា​មួយ​រំឭក​ដល់​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃ​អង្គារដើម្បី​រំឭក​ដល់ពេល​វេលា​ ១​ឆ្នាំ​ចាប់​តាំង​ពី​ការ​ស្លាប់​របស់​គេ​។​

​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ស្រែក​ស្រុះ​ៗ​គ្នា និង​កាន់​ផ្ទាំង​បដា​ថ្កោលទោស​ភាព​សាហាវ​ព្រៃផ្សៃ​របស់​នគរ​បាល ខណៈ​ពួកគេ​បាន​ស្ដាប់​សុន្ទរកថា ដែល​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​នគរបាល និង​ទំនួល​ខុសត្រូវ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០២០ នៅ​ក្នុង​ទីក្រុង​មី​នី​អែប​ប៉ូលីស​ អតីតមន្ត្រី​នគរបាល​ស្បែក​ស លោក ដេ​រីក ឆូ​វីន បាន​យក​ជង្គង់​សង្កត់​លើ​ក​របស់ Floyd រយៈពេល​ ៩​នាទី​ និង ​២៩​វិនាទី ទាំង​ដែល​បុរស​ស្បែ​ខ្មៅ​រូប​នោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ និង​ដកដង្ហើម​មិន​រួច​។​ ចំណែក​នៅ​ទីក្រុង Los Angeles ឯណោះ​វិញ មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​មួយ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក George Floyd ក៏ដូចជា​ប្រមូលផ្ដុំ​ទាម​ទារក​យុត្តិធម៌ ​ចំពោះ​ការ​រើ​ង​អើ​ង​ជាតិ​សាសន៍​។​

​នៅ​ថ្ងៃ​ជាមួយគ្នា​នោះ​ដែរ ក្រុម​គ្រួសារ​របស់ George Floyd បាន​ទៅកាន់​ទីលាន Black Lives Matter Plaza ក្នុង​ទីក្រុង Washington, D.C.​ជាទី​ដែល​ពួកគេត្រូវ​បាន​សម្ភាសន៍​អំពី​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់ George Floyd ប្រព្រឹត្ត​ឡើង​ដោយ​នគរបាល។​ ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីនោះ កើតឡើង​បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក ប្រធានាធិបតី Joe Biden និង​អនុ​ប្រធានាធិបតី Kamala Harris និង​តំណាងរាស្ត្រ​ព្រឹទ្ធសភា​សំខាន់ៗ​នៅ​វិមាន​កា​ពី​តូ​ល៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        160
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm