ឈីលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រូបង្រៀនៅប្រទេសឈីលី បានបន្តធ្វើកូដកម្មគ្មានកំណត់មួយកាលពីថ្ងៃអង្គារ និងបានចេញដើរទៅកាន់វិមានប្រធានាធិបតី La Moneda បន្ទាប់ពីបំណងមួយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាល បានបរាជ័យ។
ការចេញធ្វើបាតុកម្ម ដែលត្រូវបានរៀបចំឡើងដោយសហជីពគ្រូបង្រៀន រួមមានទាំងការស្រែក និងលើកស្លាកសញ្ញាផ្សេងៗទាមទាការបង់ប្រាក់នូវអ្វីដែលគេហៅថា «បំណុលប្រវត្តិសាស្ត្រ» ព្រមទាំងការទាមទាដែលមិនពេញចិត្តជាបន្តបន្ទាប់ដែលសហជីពបានធ្វើរយៈពេលជាច្រើនឆ្នាំមកហើយ។
បំណុលដែលបានចោទប្រកាន់បានកើតមាននៅដើមទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលឧត្តមសេនីយ៍លោក Augusto Pinochet បានផ្លាស់ប្តូរផ្នែកនៃប្រព័ន្ធអប់រំសាធារណៈរបស់ប្រទេស ពីសហព័ន្ធទៅជាការគ្រប់គ្រងរបស់ក្រុង។
សហជីពបានទាមទាគំរូការសិក្សាអប់រំថ្មី ខណៈគំរូបច្ចុប្បន្នត្រូវបានបង្កើតឡើងអំឡុងភាពផ្តាច់ការរបស់ប្រទេសឈីលី នៅក្នុងទសវតស្សរ៍ឆ្នាំ១៩៧០ ដែលគំរូថ្មីនេះជាប្រព័ន្ធស្វែងរកមូលនិធិ និងវិធានការបន្ថែមដើម្បីការពារគ្រូបង្រៀនពីអំពើហិង្សានៅក្នុងសាលារៀនក្នុងចំណោមការទាមទារដ៍ទៃទៀត៕

