UN ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនៅនីហ្សេ ក្នុងពេលមានការបិទជំនួយ

2023/08/30 04:09:33 pm        272

UN៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ កំពុងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់ ដូចជាស្បៀងអាហារ និងថ្នាំពេទ្យ ដោយនិយាយថា សំណើសម្រាប់ការលើកលែងត្រូវបានផ្ញើទៅកាន់ប្លុកប្រចាំតំបន់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្រ្វិកខាងលិច«ECOWAS» ។ រថយនន្តដឹកទំនិញជាច្រើនគ្រឿងមានដឹកអាហារ និងជំនួយមនុស្សធម៌ បានមកកកុញនៅព្រំដែនដីគោកប្រទេសនីហ្សេ ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី២៦ ខែកក្កដា ដែលបានជំរុញឲ្យតម្លៃអាហារហក់ឡើង ក្នុងសញ្ញាមួយនៃផលប៉ះពាល់ដោយសារទណ្ឌកម្ម។ ការបិទជំនួយ ត្រូវបានរៀបចំដើម្បីដាក់គំនាបលើរបបយោធាដើម្បីឲ្យប្រធានាធិបតីលោក Mohamed Bazoum ចូលកាន់តំណែងវិញ។ 

ជើងហោះហើរដឹកជំនួយរបស់អង្គការសហប្រជាជាតិបានជាប់គាំងព្រោះតែជើងហោះហើរទាំងនេះពុំអាចដំណើរការប្រេងឥន្ធនៈយន្តហោះព្រោះតែការដាក់ទណ្ឌកម្ម ដែលកំពុងធ្វើឲ្យស្មុគស្មាញកិច្ចប្រឹងប្រែងផ្តល់ជំនួយនៅក្នុងប្រទេសធំមួយនេះ។ លោក Emmanuel Gignac អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសនីហ្សេ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជននីហ្សេ ជាពិសេសក្នុងចំណោមពលរដ្ឋភៀសខ្លួនដោយបង្ខំចំនួន៧សែននាក់ បន្ទាប់ពីការកើនឡើងខ្លាំងក្នុងការការពារឧបទ្ទវហេតុដូចជាការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទចាប់តាំងពីរដ្ឋប្រហារ។

អ្នកនាំពាក្យទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថាទឹកដោះគោព្យាបាលមេរោគ និងមុខទំនិញអាហារផ្សេងទៀត បានជាប់គាំងនៅព្រំដែនប្រទេសនីហ្សេ ខណៈវ៉ាក់សាំងជំងឺគ្រុនលឿង និងវ៉ាក់សាំងបន្តក់ការពារវីរុសជាងមួយលានដូសពុំអាចត្រូវបានដឹកជញ្ជូនតាមយន្តហោះចូលមកបានពីសហភាពអឺរ៉ុប ដោយសារតែការបិទដែនអាកាស។ លោកបាននិយាយថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីដូសវ៉ាក់សាំងប្រមាណ២៨លានដូស ដែលស្តុកទុកនៅខាងក្នុងប្រទេសនេះ ដោយ៩៥ភាគរយនៃឃ្លាំងបច្ចុប្បន្ន រងការដាច់ចរន្តអគ្គិសនី។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm