U23 កម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ ត្រៀមប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024

2023/08/30 06:03:01 pm        701

ក្រុមបាល់ទាត់​ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ហើយ​ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌី​ នាខែកញ្ញាខាងមុខ ។

ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​លោក​ Koji​ Gyotoku បន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ​ជាប់​ភារកិច្ច​ដឹក​នាំ​​ក្រុមធំ​ នៃក្រុមគោព្រៃ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវហុងកុង និង​ក្រុម​ភ្ញៀវ​ម៉ាកាវ នាថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញាផងដែរ ។

ចំពោះសមាជិកក្រុមជម្រើសជាតិ U23 កម្ពុជា ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជនអាស៊ីនេះ គឺមានកីឡាព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, ​អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ​ភ្នំពេញក្រោន​ម្នាក់​, គិរីវង់សុខ​សែនជ័យ​ម្នាក់, ISI ដង្កោសែនជ័យម្នាក់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ ។

សូមបញ្ជាក់ថា ការប្រកួតជម្រុះ AFC U-23 Asian Cup 2024 គ្រោងធ្វើឡើងពីថ្ងៃទី០៦ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញាខាងមុខ ដោយក្រុម U23 កម្ពុជា ស្ថិតក្នុង​ពូលJ ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសា​អូឌីត,​ លីបង់ និងម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត បើកឆាក កម្ពុជា ត្រូវជួបលីបង់មុនគេ នា​ថ្ងៃ​ទី​០៦​ ខែកញ្ញា មុនបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួប​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លីឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm