Ronaldo, Mane, Mahrez សុទ្ធតែរកគ្រាប់បាននៅលីគអារ៉ាប៊ីសាអ៊ូឌីតយប់មិញ

2023/08/30 06:26:46 pm        517

អតីតតារាបាល់ទាត់នៅ English Premier League ដូចជា Cristiano Ronaldo, Sadio Mane និង Riyad Mahrez សុទ្ធតែរកគ្រាប់​បាន​ក្នុង​ការ​ប្រកួតក្រប​ខណ្ឌ​លីគ​កំពូល​អារ៉ាប៊ីសា​អ៊ូឌីត​សប្តាហ៍ទី៤ យប់មិញ។

អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United, Cristiano Ronaldo រកបានពីរ​គ្រាប់​ម្នាក់​ឯង​ដែល​ជា​បាល់ពិន័យ ១១ ម៉ែត្រទាំងពីរគ្រាប់ក្នុងជ័យជំនះ ៤-០ របស់ Al-Nassr លើ Al-Shabab។

Ronaldo ក៏បានប្រគល់បាល់ ១១ ម៉ែត្រទី ៣ ឱ្យមិត្តរួមក្រុម Abdulrahman Ghareeb ជា​អ្នក​ស៊ុត​តែ​មិនបានសំរេច តែក្រោយមក Ronaldo គឺជាអ្នកបញ្ជូនឱ្យអតីតខ្សែប្រយុទ្ធ Liverpool, Sadio Mane ស៊ុតបញ្ចូលទីគ្រាប់ទី ៣ មុនពេលដែល Sultan Al-Ghannam បន្ថែម​គ្រាប់​ចុង​ក្រោយ​។ នេះជាជ័យជំនះទី ២ សម្រាប់ Al-Nassr ខណៈពួកគេរំកិលឡើងមកឈរលេខ ៦ មាន ៦ ពិន្ទុ។

ងាកមកមួយប្រកួតទៀត ក្រុមចាយលុយច្រើនមួយទៀត Al-Ahli ក៏រក​បាន​ជ័យ​ជំនះ​របស់​ខ្លួន​ផង​ដែរ​ ២-០ លើ Al-Tai។

អតីតខ្សែប្រយុទ្ធ Newcastle, Allan Saint-Maximine ជាអ្នកបញ្ជូនឱ្យអតីតខ្សែបម្រើ Manchester City, Riyad Mahrez ស៊ុតបញ្ចូលទីបើកការនាំមុខ មុនពេលដែល Mahrez ក្រោយ​មកបញ្ជូនឱ្យ Franck Kessie បន្ថែមមួយគ្រាប់ទៀត។

ជ័យជំនះនេះធ្វើឱ្យ Al-Ahli ឈរលេខ ២ ក្នុងតារាងមាន ១២ ពិន្ទុស្មើជាមួយក្រុមលេខ ១ Al-Ittihad ដែលឈ្នះ ៤ ប្រកួតពេញដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm