ក្រសួងមុខងារសាធារណៈ នឹងអនុវត្តចក្ខុវិស័យនាយករដ្ឋមន្រ្តី ​លើការជ្រើសរើស​មន្រ្តី​ផ្តោតលើ​សមត្ថភាព

2023/08/30 06:44:24 pm        255

ភ្នំពេញ៖ កាលពីថ្ងៃពី២៩ ខែសីហាកន្លងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា ​បានប្រកាសជាសាធារណៈ ​ធ្វើកំណែទម្រង់វិស័យមុខងារសាធារណៈ​ក្នុងការជ្រើសរើសមន្រ្តី។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ​ក៏បាន​កំណត់បេសកកម្មក្រសួងក្នុងការ​អនុវត្តតាម​ចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តី ​លើការជំរុញកំណែទម្រង់ប្រព័ន្ធ​ការជ្រើសរើសមន្រ្តី ដោយប្រកាន់​ខ្ជាប់ការប្រឡង ​ចេះគឺជាប់ ​ដោយសមត្ថភាព។

ក្នុងនាមជារដ្ឋមន្រ្តីថ្មី នៃក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាលថ្មីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះមុខមន្រ្តីរាជការ​ ក្នុងវិស័យមុខងារសាធារណៈប្រមាណ ១០០០នាក់ ពីបេសកកម្មក៏ដូចជាការប្ដេជ្ញាក្នុងនាមជាថ្នាក់ដឹកនាំថ្មី។ បេសកកម្មចម្បងទី១ ដែលឯកឧត្តម នឹងអនុវត្តស្របតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី គឺជាការកែលម្អលើប្រព័ន្ធជ្រើសរើសមន្រ្តីសាធារណៈ។ ការកែលម្អគឺផ្តោតលើ ការប្រឡងចូលជាមន្រ្តី ដោយផ្អែកលើសមត្ថភាពពិត ផ្តល់ភាពយុត្តិធម៌ដល់បេក្ខជន ប្រៀបដូចជាការប្រឡងរបស់សិស្សសាលា ចេះគឺជាប់។

ចំពោះការបញ្ចូលក្នុងក្របខ័ណ្ឌពិសេស គឺត្រូវផ្អែកលើឆន្ទានុសិទ្ធិ របស់ប្រធានស្ថាប័ន ផ្អែកលើកំណែទម្រង់ រឺកិច្ចការនានា ។

សម្រាប់យុវជន ជានិស្សិតវិញ ពិតជាគាំទ្រចំពោះ គោលនយោបាយកែប្រែវិស័យមុខងារសាធារណៈ ដែលផ្តោត​សំខាន់លើកំណែទម្រង់ការជ្រើសរើសមន្រ្តី។ ​ពួកគេយល់ឃើញថា ការជ្រើសរើសមន្រ្តី​ដែល​ផ្តោតលើចំណេះដឹង ចេះគឺជាប់ ​គ្មានការសូកប៉ាន់ រឺការអន្តរាគមន៍ ផ្តល់ជាក្ដីសង្ឃឹម​សម្រាប់ពួកគេ និងអ្នកដទៃដែលចង់បំពេញការងាររដ្ឋទទួលបានភាពស្មើភាពគ្នា។ ពួកគេជឿជាក់ជាក់ថា ​ក្រសួងមុខងារសាធារណៈ ​ជាសេនាធិការឱ្យរាជដ្ឋាភិបាល នឹង​បំពេញការងារនេះដោយជោគជ័យ ដែលអាចនាំឱ្យកម្ពុជា មានមន្រ្តីពោពេញ​ដោយ​សមត្ថភាព​ត្រូវជំនាញពិតប្រាកដ ​និងធ្វើឱ្យជាតិសាសន៍កម្ពុជា រីកលូតលាស់កាន់តែឆាប់រហ័ស។

ក្នុងវិស័យមុខងារសាធារណៈនេះ ឯកឧត្តម ហ៊ុន​ ម៉ានី ក្នុងនាមជារដ្ឋមន្រ្តីថ្មី សម្រាប់រាជរដ្ឋាភិបាល​នីតិកាលទី ៧ ក៏បានលើកឡើង​ ពីបេសកកម្មចម្បង រាប់បញ្ចូលទាំង ​ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព ​និងប្រសិទ្ធផល​ ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និងការចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្ម​ស្ថាប័ន​សាធារណៈ។

ក្នុងនាមជារដ្ឋមន្រ្តីថ្មី ​ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់មន្រ្តីទាំងអស់ ដែលបាន​អនុវត្តការងារ​នាពេលកន្លង ​និងជាការបន្តអនុវត្តការងារឱ្យបានកាន់តែប្រសើរសម្រាប់ ​រាជរដ្ឋាភិបាលនីតិកាលទី ៧ ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        80
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm