ក្លិបបាល់ទាត់សៀមរាបយូណាយធីតតែងតាំងលោក Oriol Mohedano Segura ជាគ្រូបង្គោល និងនាយកបច្ចេកទេសកីឡាជាផ្លូវការ

2023/08/30 07:05:04 pm        403

សៀមរាប៖ នៅថ្ងៃអង្គារទី២៩ ខែសីហានេះ ​បានរៀបចំធ្វើពិធីចុះហត្ថលេខាជាផ្លូវការ តែងតាំង លោក Oriol Mohedano Segura ជាគ្រូបង្គោល និងនាយកបច្ចេកទេសកីឡាជាផ្លូវការ របស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត។

លោក Oriol Mohedano Segura មានកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការរួមការងារជាមួយសៀមរាបយូណាយធីត។ លោក Oriol នឹងក្លាយជាចំណែកមួយ ក្នុងការបណ្តុះបណ្តាលក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់សៀមរាបយូណាយធីត ឱ្យទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជួយជ្រោមជ្រែងផងដែរ ដល់ផ្នែកបច្ចេកទេសនានា ក្នុងសាលាបាល់ទាត់របស់សៀមរាបយូណាយធីត ឬ Siem Reap United Soccer School ដែលបច្ចុប្បន្នមានការទទួលបណ្តុះបណ្តាលពីកម្រិតអាយុក្រោម ៩ឆ្នាំ រហូតដល់ក្រោម ១៦ឆ្នាំ។

ក្នុងពិធីចុះហត្ថលេខានោះ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត ឯកឧត្តម ម៉េត មករា បានលើកឡើងថា លោក Oriol មានគុណសម្បត្តិគ្រប់គ្រាន់ដែលជាក្តីរំពឹងសម្រាប់សៀមរាបយូណាយធីតក្នុងការសម្រេចគោលដៅ ក្លាយជាក្រុមបាល់ទាត់ដ៏មានស្តង់ដារមួយ ដើម្បីប្រកួតប្រជែងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។ ឯកឧត្តម ម៉េត មករា ធានាមិនធ្វើឱ្យអ្នកគាំទ្រ ខកបំណងជាមួយចក្ខុវិស័យរបស់សៀមរាបយូណាយធីតនោះទេ។

ចំណែក លោក Oriol ជាគ្រូបង្គោល និងជានាយកបច្ចេកទេសកីឡារបស់សៀមរាបយូណាយធីត បានឱ្យបានដឹងថា ការសម្រេចចិត្តត្រលប់មកកាន់ប្រទេសកម្ពុជានេះ ដោយសារតែលោកស្រលាញ់ទឹកដីកម្ពុជា និងចង់ប្រកួតប្រជែងខ្លួនឯងដើម្បីអភិវឌ្ឍន៍យុវជនរបស់សៀមរាបយូណាយធីត ឱ្យក្លាយជាកីឡាករដ៏ឆ្នើមដើម្បីបាល់ទាត់របស់កម្ពុជា។

សូមបញ្ជាក់ថា លោក Oriol Mohadano Segura គឺជាគ្រូបង្វឹកម្នាក់ ដែលទទួលបានការសិក្សាកម្រិត License A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរុប UEFA។ លោកគ្រូបង្វឹកសញ្ជាតិអេស្បាញ វ័យ ៣៧ឆ្នាំនេះ មានបទពិសោធន៍ដឹកនាំតាំងពីឆ្នាំ ២០១១ នៅតាមក្លិបបាល់ទាត់ ក្នុងប្រទេសអេស្បាញ ស្វីស ណ័រវេស ហ្វាំងឡង់ និងជាពិសេស គឺក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ លោកក៏ធ្លាប់បានដឹកនាំក្រុមបាល់ទាត់មួយរបស់ប្រទេសកម្ពុជា ឱ្យទទួលបានលេខ ៣ ក្នុងលីគកំពូលរបស់កម្ពុជា Cambodian Premier League ផងដែរ៕

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        75
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        86
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm