ចិន៖ ការបើកឱកាសកាន់តែទូលំទូលាយចូលក្នុងទីផ្សារ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលំបាកក្នុងការវិនិយោគ

2023/08/30 08:00:32 pm        270

ប្រទេសចិនបានការពារការអនុវត្តអាជីវកម្មរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយថា បណ្ដាក្រុមហ៊ុនអាមេរិកបានប្រាប់លោកស្រីថា ប្រទេសចិនបានក្លាយទៅជា ទីផ្សារដែលមិនអាចវិនិយោគបាន និងគ្រោះថ្នាក់ខ្លាំងពេក។

នៅពេលសាកសួរឲ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី Raimondo ដែលធ្វើឡើងនៅក្នុងប្រទេសចិន អ្នកនាំពាក្យស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា ក្រុមហ៊ុនអាមេរិកភាគច្រើនក្នុងចំណោម៧០.០០០ក្រុមហ៊ុន ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ចង់បន្តនៅប្រទេសនេះតទៅទៀត ដែលក្រុមហ៊ុនជិត៩០% ទទួលបានផលចំណេញ ហើយទីក្រុងប៉េកាំងកំពុងធ្វើការដើម្បីសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ក្រុមហ៊ុនបរទេស។

លោក Pengyu បាននិយាយថា «ប្រទេសចិនកំពុងជំរុញយ៉ាងសកម្ម ក្នុងការបើកចំហកម្រិតខ្ពស់របស់ខ្លួន និងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវបរិយាកាសធុរកិច្ច ដែលផ្តោតលើទីផ្សារលំដាប់ពិភពលោក ដែលគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវមួយ។ ប្រទេសចិន នឹងបើកទ្វារឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពខាងក្រៅបន្ថែមទៀត»។

លោកស្រី Raimondo កំពុងស្ថិតនៅទីក្រុងសៀងហៃនៅថ្ងៃពុធ (៣០សីហា)នេះ សម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំមុនពេលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ នៅពេលត្រូវសាកសួរថា តើលោកស្រីមានការផ្ដាំផ្ញើអ្វីទៅកាន់អាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិននោះ លោកស្រី Raimondo បាននិយាយថា «ការផ្ដាំផ្ញើនោះគឺ អ្នកត្រូវបន្តធ្វើអ្វីដែលអ្នកកំពុងធ្វើ ហើយយើងចង់ឱ្យអ្នកនៅទីនេះដើម្បីវិនិយោគ និងរីកចម្រើនបន្តទៀត»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm