UN កោតសរសើរកម្ពុជាដែលផ្តួចផ្តើម កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម

2023/08/30 08:56:01 pm        481

ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។

ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការ​សហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករ​សកល​ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាល​យុត្តិធម៌»​នៅព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។

សូមជម្រាបជូនថា កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ ​គឺជាគំនិតផ្តួចផ្តើមមួយ ​ដែលបានដាក់ចេញកាលពីខែកញ្ញា​ ឆ្នាំ២០២១ ដើម្បីជួយ​រដ្ឋ​សមាជិកដោះស្រាយវិបត្តិ ​ពន្លឿន​ការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុន​ក្នុងការអភិវឌ្ឍ​សង្គម​អន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការ​ដាក់ឱ្យ​ទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។

ភាគី យូអិន បានបញ្ជាក់ថា ​គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការបង្កើតការងារ​សមរម្យ​ចំនួន ៤០០លានកន្លែង ​និងការពង្រីកការគាំពារសង្គមដល់ប្រជាជន ​៤ពាន់លាននាក់ ដែល​បច្ចុប្បន្នមិនត្រូវបានរួមបញ្ចូល និងដើម្បីជួយសម្រួលដល់អន្តរកាល «ដោយយុត្តិធម៌» សម្រាប់ទាំងអស់គ្នា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺស្របគ្នា​ទៅនឹងអាទិភាពការងាររបស់រារដ្ឋាភិបាលកម្ពុជា​ដែលបានកំណត់នៅក្នុង​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ​ក្រោមការដឹកនាំរបស់ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តម បានបន្តថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តោតជាអាទិភាពក្នុងការអភិវឌ្ឍជំនាញ និងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម ដែល​ចំណុច​ទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងការកសាងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តកាតាលីករ​សកលនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់ភ្នាក់ងាររបស់អង្គការ​សហប្រជាជាតិ​ទាំងអស់ ​សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តអភិវឌ្ឍន៍​វិស័យការងារនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm