ក្រសួងកសិកម្មកំពុងរៀបចំនីតិវិធីជ្រើសរើសមន្ត្រីជំនាញមានឆន្ទៈខ្ពស់ចំនួន១៦០០នាក់ បម្រើការតាមឃុំ-សង្កាត់

2023/08/31 12:21:51 am        5.6 K

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ​ជំនាញ​កសិកម្ម ប្រមាណ១៦០០នាក់ ​ដើម្បីដាក់ពង្រាយបម្រើការ ​នៅតាមឃុំសង្កាត់នានា នឹង​ចាប់ផ្តើមដំណើរការជ្រើសរើសនៅដើមឆ្នាំ២០២៤ ​និងទៅតាមផែនការគោលនយោបាយរបស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ ​ដើម្បីជួយតម្រង់ផ្លូវកសិករធ្វើដំណាំឲ្យត្រឹមត្រូវ​ និងមានទីផ្សារលក់ចេញ។

ឯកឧត្តម ទី ចាន់ណា ក្នុងនាមជាប្រធាននាយកដ្ឋានបុគ្គលិក ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែសីហានេះថា នៅពេលនេះ ក្រសួងកសិកម្ម បាននឹងកំពុងរៀបចំនិតិវិធីការ​ជ្រើសរើស​មន្ត្រីរាជការថ្មីចំនួន១៦០០នាក់ ដែល​មានជំនាញ​កសិកម្ម​ពិតប្រាកដ ហើយមានឆន្ទៈខ្ពស់ ​និងធ្វើការងារជាមួយកសិករនៅតាមឃុំសង្កាត់យូរអង្វែង ដើម្បីជួយ​កសិករចេះពីរបៀបដាំដំណាំ ​មានទីផ្សារលក់ចេញ និង ដោះស្រាយបញ្ហាការលំបាកនានា​របស់​កសិករ ដែលកើតមាននៅក្នុងមូលដ្ឋាន។

ឯកឧត្តម ទី ចាន់ណា បញ្ជាក់ថា ការជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំសង្កាត់ គឺធ្វើឡើង​ជា​ពីរដំណាក់កាល ពោលនៅក្នុងឆ្នាំ២០២៤ ​ប្រឡងជ្រើសរើស៨០០នាក់ ​និងឆ្នាំ២០២៥ ប្រឡងជ្រើសរើស៨០០នាក់បន្ថែម។

ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ​បានថ្លែងការសប្បាយចិត្តការប្រឡងចូលបម្រើការ​ងារ​នៅតាមឃុំសង្កាត់ ហើយអរគុណ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ដែលបានគាំទ្រ ​និងប្រកាសជ្រើសរើស ​ផ្តល់ឱកាសអោយនិស្សិតរៀនជំនាញកសិកម្មដោយក្រសួង​ជំនាញ​អនុវត្តជ្រើសរើស​ឈរលើគោលការណ៍ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ មានជំនាញពិតប្រាកដ មានសមត្ថភាពប្រឡង ចេះ ជាប់ ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីមកពីរោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ប្រមាណ ១៨០០០នាក់​នៅថ្ងៃម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា​ ការជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្ម បម្រើការតាមឃុំសង្កាត់គឺត្រូវផ្តល់​អាទិភាព​ជូនដល់និស្សិតកសិកម្ម​ និងមន្ត្រីជាប់កិច្ចសន្យាដែលមានជំនាញ​កសិកម្មពិតប្រាកដ ហើយ​ត្រូវពង្រឹងការជ្រើសរើស​ឲ្យបានត្រឹមត្រូវ តម្លាភាព​ យុត្តិធម៌ ចំជំនាញ និងផ្តល់​ប្រសិទ្ធភាព​ការងារ​ឲ្យកសិករនៅតាមមូលដ្ឋាន៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm