អ្នកជំងឺ​កូ​វីដ​-១៩​ជាង​៥​០០​នាក់​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​ខេត្តតាកែវ​ មាន​ស្ថានភាព​ធម្មតា

2021/05/26 08:19:49 pm        424

តាកែវ​ ៖ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ថ្លែង​ថា រហូតមកដល់​ពេលនេះ​ ស្ថានភាព​អ្នកជំងឺ​កូ​វីដ​-១៩​ ចំនួន​ជាង​៥​០០​នាក់ ​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​ ក្នុង​ខេត្តតាកែវ​ មាន​សភាព​ធម្មតា ​ពោល​គឺ​មិន​មាន​អ្នកជំងឺ​ណា​ម្នាក់ ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​នោះទេ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា ​នៅក្នុង​ខេត្តតាកែវ​ទាំងមូល​មាន​អ្នក​កើត​ជំងឺ​កូ​វីដ-​១៩​ចំនួន​៨៤៥​នាក់ ​​ក្នុងនោះ​កំពុងតែ​សម្រាក​ព្យាបាលក្នុង​ក្រុង​ដូន​កែវ​ ចំនួន​ជាង​១​០០​នាក់​នឹង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ ​បណ្ដាល​ស្រុក​ ចំនួន​ជាង​៣​០០​នាក់ ​មាន​អ្នកជា​សះស្បើយ​ចំនួន​២៩៥​នាក់ ​និង​អ្នក​ស្លាប់​មាន​ចំនួន​៤​នាក់​។

បច្ចុប្បន្ន​​អ្នកជំងឺ​កូ​វីដ-​១៩​ ដែល​កំពុងតែ​សម្រាក​ព្យាបាល​ទាំងអស់​មាន​សភាព​ធម្មតា ​មិនមាន​អាការៈ​ធ្ងន់ធ្ងរ​នោះទេ​ ហើយ​មន្ត្រី​សុខាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ ​ក្នុង​ការថែទាំ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជំងឺ​របស់​ពួកគាត់​ឆាប់​បានជា​សះស្បើយ​។

លោក មានប្រសាសន៍​បន្តថា​ ក្រៅពី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ ទាំង​ជាង​៥​០០​នាក់ ​មន្ត្រី​សុខាភិបាល​ក៏​បានធ្វើ​សកម្ម​ភាព​ចុះ​យក​សំណាក​អ្នក​ពាក់ប័ន្ធ​មួយចំនួន​ផងដែរ ​ជាពិសេស​បងប្អូន​កម្មករ​នៅ​តាម​បណ្ដាល​រោងចក្រ​មួយ​ចំនួន ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ធ្វើការ​នៅ​រោងចក្រ​ ​និង​បងប្អូន​ពលករ​ជាង​៤០០​នាក់​ ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅក្នុង​ក្រុង​ដូន​កែវ ​ដែល​ត្រូវ​យក​សំណាក​រហូតដល់​៣​ដង ​បើ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​ ទើប​យើង​អនុញ្ញាត​ឲ្យពួកគាត់​ត្រលប់​ទៅផ្ទះ​វិញ​បាន​។

គួរបញ្ជាក់​ថា​ ស្ថានភាព​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ខេត្តតាកែវ ​មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ ​ពោល​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​​សហគមន៍​២០ ​កុម្ភៈ​មក ​មនុស្ស​ជាង​៨០០នាក់​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ហើយ​មូលដ្ឋាន​ភូមិ​ឃុំ ​ផ្សារ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ខ្ទប់​ និង​ផ្អាក​ការលក់ដូរ​ជា​បណ្ដោះអាសន្ន ​បន្ទាប់ពី​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​នឹង​អ្នកជំងឺ​កូ​វីដ​១៩។

ដោយឡែកនៅ​ថ្ងៃនេះ​ រ​ដ្ឋបាល​ខេត្តតាកែវ ​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី​​ ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ចំនួន​៣៧នាក់​ ស្រី​២០នាក់ ​ភាគ​ច្រើន​ជា​កម្មកររោង​ចក្រ​សាន់បូរ និង​អាជីវករ​ផ្សារ​សំរោងយ៉ោង ៕

ដោយ​ ៖ ​គុជ វិភាគ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        129
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        110
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm