សង្កាត់​២ក្នុង​ក្រុង​កំពត​ មាន​បញ្ហា​ប្រឈម​ស្មុគស្មាញ​ពាក់ព័ន្ធ​ នឹង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​

2021/05/26 08:38:53 pm        258

កំពត ៖ តាំងពី​ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ន មាន​លំនៅឋាន​ប្រជា​នេសាទ​ជាច្រើន​ នៅក្នុង​សង្កាត់​អណ្តូង​ខ្មែរ ​និង​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត នៅ​មិន​ទាន់មាន​ប័ណ្ណ​សិទ្ធិ​ទេ ​ដោយសារ​លំនៅឋាន​ទាំងនោះ ​សង់​នៅលើ​ចំណី​ព្រែក ​និង​លើទឹក​ព្រែក​តែម្តង​។ ​ប៉ុន្តែ​ពលរដ្ឋ ​នៅតែ​ទាមទារ​តវ៉ា​ចង់បាន​។ អភិបាលខេត្ត ​ជំរុញ​អាជ្ញាធរ​ឲ្យ​ខិតខំ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​ភាព​ទន់ភ្លន់ ​និង​វៃ ឆ្លាត រដ្ឋ​ក៏​ចំណេញ ​ពលរដ្ឋ​ក៏​សប្បាយចិត្ត​។

នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ពាក់ព័ន្ធ​សំណើសុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ចំនួន​១៣ គ្រួសារ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង ​សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ពាក់ព័ន្ធ​ដី​ចំណី​ព្រែក​ កាលពី​​រសៀល​ម្សិលមិញ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​លើកឡើងថា ​សម័យកាល​បច្ចុប្បន្ន រដ្ឋបាល និង​ពលរដ្ឋ​ ទាមទារ​ការ​អភិវឌ្ឍ​ជាសំខាន់ ​ហើយ​ការ​អភិវឌ្ឍ​នោះ​ទៀតសោត ​ត្រូវ​ធានា​ដល់​និរន្តរភាព​ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ជាទូទៅ ឲ្យ​បាន​ច្រើន​បំផុត​ផង​។ ​បានន័យថា អាជ្ញាធរ និង​ប្រពល​រដ្ឋ រួមសហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា ប្រកបដោយ​ភាព​ទទួលខុសត្រូវ​។

ជាក់ស្តែង​បញ្ហា​ប្រឈម​របស់​ប្រជា​នេសាទ​ជាច្រើន​នាក់ នៅ​សង្កាត់​ត្រើយ​កោះ និង​សង្កាត់​អណ្តូង​ខ្មែរ ដែល​ពួកគេ​ចាំបាច់​ត្រូវ​រស់នៅ​ជាប់មាត់​ព្រែក តាំងតែ​ពី​ជំនាន់​ជីដូន​ជីតា​មក ​ហើយ​បាន​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លំនៅឋាន​ដែរ តើ​ត្រូវធ្វើ​យ៉ាងម៉េច​។ ​ឯកឧត្តម បាន​បញ្ជាក់ថា ​បញ្ហា​ត្រូវតែ​ដោះស្រាយ បើ​មិន​ដូច្នោះ​ទេ បញ្ហា​តូច ​និង​ក្លាយ​ជា​បញ្ហា​ធំ ហើយ​បើ​អាជ្ញាធរ​មិន​ដោះស្រាយ តើ​ទុក​ឲ្យ​នរណា​ជា​អ្នក​ដោះ ​ ប៉ុន្តែ​ការដោះស្រាយ ​ត្រូវតែ​ប្រកបដោយ​ភាព​វៃឆ្លាត​ រដ្ឋ​ក៏​ចំណេញ ​ពលរដ្ឋ​ក៏​សប្បាយចិត្ត​។​​

ឯកឧត្តម បានស្នើ​សុំ​ឲ្យ​មានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ប្រកបដោយ​ភាព​ទន់ភ្លន់ ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង​ផង ​និង​ផ្អែកលើ​លក្ខណៈ​ច្បាប់​ផង ហើយ​អាជ្ញាធរ ​និង​ជំនាញ​ពាក់ព័ន្ធ ​ត្រូវ​បន្ត​សហការគ្នា​សិក្សា ​ជំរុញ​ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់ កុំ​នៅ​អូសបន្លាយ​ពេលវេលា​។

​តាម​ស្មារតី​អង្គប្រជុំ​នោះ រដ្ឋបាលខេត្ត ​នៅ​មិនទាន់​សម្រេច​ថា​ត្រូវ​ចេញ ​ឬ​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​១៣​គ្រួសារ ​នៅ​ភូមិ​ទ្វី​ខាង​ត្បូង​នៅឡើយ​ទេ ដោយ​រង់ចាំ​ការពិនិត្យ ផ្តល់​យោបល់ ​និង​សម្រេច​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់​គ្រង់​ដី​រដ្ឋ​៕


​អត្ថបទ​៖ អន សារឹម​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm