កម្មករ និងសហជីពត្រេកអរនៅពេលរដ្ឋមន្ត្រីក្រសួងការងារថ្មី ចុះពិនិត្យមើលស្ថានភាពធ្វើការ និងរស់នៅជាក់ស្តែងផ្ទាល់

2023/08/31 06:26:21 pm        384

ភ្នំពេញ៖ ក្រោយការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានផ្តើមយុទ្ធនាការចុះពិនិត្យកន្លែងធ្វើការងារនៅតាមរោងចក្រ ចុះហូបបាយ​ជាមួយ​កម្មករ​ដល់រោងចក្រ​ និងចុះពិនិត្យការរស់របស់កម្មករដល់កន្លែងស្នាក់នៅផ្ទាល់។

ជាក់ស្នែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានចុះត្រួតពិនិត្យមើលកម្មករដែល​កំពុង​ធ្វើការនៅរោងចក្រម៉េងដានៅផ្លូវវ៉េងស្រេង​ និងកន្លែងស្នាក់នៅរបស់កម្មករនៅតំបន់ផ្ទះជួលម្តុំ​រោង​ចក្រ​ដំបូលខៀវ ក្នុងសង្កាត់ចោមចៅ ​ហើយមួយថ្ងៃក្រោយ ឯកឧត្តមរដ្ឋមន្ត្រីដដែលក៏បាន​ចុះពិនិត្យ​ស្ថានភាពរស់នៅរបស់កម្មករក្រោយម៉ោងធ្វើការនៅម្តុំផ្សារ​សាំហាន់ក្នុង ខណ្ឌឬស្សីកែវផងដែរ។

ជាមួយកាយវិការបែបនេះ កម្មករសំដែងសេចក្តីត្រេកអរនៅពេលដែលឃើញរដ្ឋមន្ត្រីក្រសួងការងារ​ដែល​ជាអាណាព្យាបាល​ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងនៃកន្លែងធ្វើការ​ ទីតាំងហូបអាហារ និងកន្លែងស្នាក់នៅផ្ទាល់។

កម្មការិនី គល់ យ៉ា កម្មការិនី នៅរោងចក្រ ម៉េង ដា អះអាងថាខ្លួនរំភើបព្រោះមានថ្នាក់ដឹកនាំ​របស់ក្រសួង​មកទទួលទាន​អាហារបែបកម្មករ ​និងស្វែងយល់ពីជីវភាពពិតប្រាកដរបស់កម្មករ។

លោកស្រីថា៖ “ខ្ញុំសប្បាយចិត្តជាខ្លាំងដោយបានរដ្ឋមន្ត្រីក្រសួងការងារចុះមកពិនិត្យ និងហូបបាយ​ផ្ទាល់ជាមួយយើងខ្ញុំដែលជាម្ហូបអាហារបែបកម្មករ ហើយក៏អរគុណដល់លោកដែលមកស្វែងយល់​ពីជីវភាព​កម្មករ មកមើលដល់បន្ទប់​ និងបានសាកសួរពីការតទឹក​ តភ្លើងរបស់រដ្ឋនិងតម្លៃរដ្ឋ”។

ទន្ទឹមនឹងនេះ ​លោក ប៉ាវ ស៊ីណា​ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករនៅថ្ងៃទី៣០ ខែសីហានេះ​លើកឡើងថា ​ការចុះត្រួតពិនិត្យមើលជីវភាព​ និងស្ថានភាពការងារជាក់ស្តែងរបស់កម្មករទាំង​នៅ​ក្នុងរោងចក្រ ​និងនៅសន្លែងហូប​ អាហារ និងផ្ទះជួល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋ​មន្ត្រីក្រសួង​ការងារ​ចំពោះកម្មករក្នុងនាមជាអាណាព្យាបាល ហើយលោកក៏មានចិត្តត្រេកអរ​ចំពោះកាយ​វិការដ៏សាមញ្ញរបស់រដ្ឋមន្ត្រីថ្មីរូបនេះផងដែរ។

សម្រាប់ប្រធានសម្ព័ន្ធសហជីពរូបនេះ ការចុះពិនិត្យតាំងពីដំបូងដៃយ៉ាងដូច្នេះនឹងធ្វើឱ្យរដ្ឋមន្ត្រីថ្មី​នឹងក្តាប់​បាននូវបញ្ហាប្រឈមជាក់ស្តែងដែលកម្មករបានជួបប្រទះដោយពិតប្រាកដ។

ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា​ ការចុះត្រួតពិនិត្យផ្ទាល់ដល់រោងចក្រ និងកន្លែងស្នាក់នៅនេះ គឺដើម្បីស្វែងយល់ពីការអនុវត្តអនុសាសន៍ទាំង១០​ចំណុច​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យតបណ្តាញទឹក ភ្លើងរបស់រដ្ឋជូន​កម្មករ​គ្រប់​កន្លែងស្នាក់នៅដោយតម្លៃរបស់រដ្ឋផ្ទាល់ ហើយក៏តាមដានមើលពីលក្ខខណ្ឌការងារដែលរោង​ចក្រ​បានអនុវត្តចំពោះកម្មករដែលមានចែងក្នុងច្បាប់៕  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        54
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm