សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បញ្ជាក់​ផ្លូវការ​ថា Hansi Flick នឹង​ដឹកនាំ​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​ក្រោយ​ចប់ Euro ២០២០

2021/05/26 08:47:55 pm        165

​បាល់ទាត់៖ ​ផ្លូវការ​ហើយ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ បានបញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ លោក Hansi Flick នឹង​ក្លាយ​ជា​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អាល្លឺម៉ង់​ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ជើងឯក​ទ្វីប​អឺរ៉ុប Euro ២០២០ ខាងមុខនេះ​បន្ត​តំណែង​ពី​លោក Joachim Low​។​

​កាលពី​ខែ​មុន​លោក Hansi Flick បាន​និយាយថា​ លោក​នឹង​ចាក​ចេញពី Bayern Munich ក្រោយ​ចប់​រដូវ​កាល​នេះ ហើយ​ក្លិប​ក៏បាន​រៀបចំ​ពិធី​លា​បុរស​វ័យ ៥៦ឆ្នាំ​រូបនេះ​ផងដែរ​អំឡុងពេល Bayern Munich អបអរ​លើក​ពាន​ជើងឯក Bundesliga អាល្លឺម៉ង់ ៩រដូវ​កាល​ជាប់​គ្នា​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​។ ​នៅពេលនេះ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ DFB បានបញ្ចប់​ពាក្យ​ច​ចាម​អារ៉ាម​មិន​ច្បាស់​នេះ​ទៀតហើយ​ដោយ​លោក Hansi Flick ចុះហត្ថលេខា​ដឹកនាំ​ក្រុម​ជើងឯក​ពិភពលោក ៤សម័យ​អាល្លឺម៉ង់​រហូតដល់​ឆ្នាំ២០២៤​។ ​ការសំរេច​ចាកចេញ​ពី Bayern Munich របស់លោក Hansi Flick កើតឡើង​បន្ទាប់ពី Bayern Munich ធ្លាក់​ពី UEFA Champions League ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ក្រុម​បារាំង Paris Saint Germain​។​

​​លោក Hansi Flick បាន​កាន់តំណែង​នៅ​ឆ្នាំ២០១៩ ក្នុងនាម​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​បន្ត​ពី​លោក Niko Kovac ដែល​ត្រូវបាន​បណ្តេញចេញ​ មុននឹង​ទទួលបាន​កុងត្រា​ជាគ្រូ​បង្គោល​ផ្លូវការ​ដល់​ឆ្នាំ២០២៣​។ ​ក្នុងការ​ដឹកនាំ Bayern Munich ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​រដូវ​កាល​ដំបូង​នោះ​លោក Hansi Flick បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក Bundesliga និង German Cup​។ ​រដូវ​កាល​បន្ទាប់ពី​លោក Hansi Flick បាន​ជួយ Bayern Munich ឈ្នះ​ជើងឯក Bundesliga ម្តងទៀត និង​ឈ្នះ​ជើងឯក UEFA Champions League រដូវ​កាល​មុន​។ ​Hansi Flick ដឹកនាំ Bayern Munich ឈ្នះ​ដល់​ទៅ ៨៣% ​ក្នុងចំណោម​ការប្រកួត​សរុប ៨៦ប្រកួត​ឈ្នះ ៧០ ស្មើ ៩ ចាញ់​តែ ៧ប្រកួត​ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        2
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        54
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm