ស្រមោលរបស់សហរដ្ឋអាមេរិក នៅតែគ្របសង្កត់លើអាហ្វហ្គានីស្ថានពីរឆ្នាំ ក្រោយការដកទ័ពចេញ

2023/08/31 06:49:47 pm        83

អាមេរិក៖ រយៈពេលពីរឆ្នាំបានកន្លងផុតទៅចាប់តាំងពីកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែផលប៉ះពាល់នៃសង្គ្រាម និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសនេះ មិនអាចដើរចេញពីជម្លោះបាន ជាមួយនឹងដំណែលដ៏គួរឱ្យរន្ធត់។ 

ក្រុមអ្នកជំនាញនិយាយថា សហរដ្ឋអាមេរិក ដែលប្រញាប់ប្រញាល់ដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដោយមិនយកចិត្តទុកដាក់លើការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន សមនឹងទទួលការស្តីបន្ទោសច្រើនចំពោះភាពចលាចលនេះ បង្កឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការវាយប្រហារភេរវកម្ម ដែលអាមេរិក បានបន្សល់ទុកឲ្យ។

នៅចុងខែសីហាឆ្នាំ ២០២១ ទាហានអាមេរិក បានចាកចេញពីអាហ្វហ្គានីស្ថានចុងក្រោយ ប៉ុន្តែវត្តមានរបស់សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមអ្នកជំនាញនិយាយថា ការលុកលុយ និងការកាន់កាប់របស់សហរដ្ឋអាមេរិកបានបង្កើត ប្រហោងខ្មៅ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនដែលឥឡូវនេះនៅតែមិនអាចគណនាបាន។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្របខណ្ឌយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិសម្រាប់អាហ្វហ្គានីស្ថានដែលបានចេញផ្សាយកាលពីដើមខែកក្កដា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះប្រហែល៣០ ភាគរយនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ។ ប្រជាជនអាហ្វហ្គានីស្ថានចំនួន ២៤.៤ លាននាក់ត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ហើយមនុស្សចំនួន ៩នាក់ ក្នុងចំណោម ១០ នាក់រស់នៅក្នុងភាពក្រីក្រ។គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានចង្អុលបង្ហាញថា កុមារគឺជាជនរងគ្រោះដែលងាយរងគ្រោះបំផុតដោយសារគ្រឿងផ្ទុះ ដោយគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា កុមារចំនួន ៦៤០នាក់បានស្លាប់ ឬរងរបួសនៅក្នុងឧប្បត្តិហេតុចំនួន ៥៤១ ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅចន្លោះខែមករា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣នេះ ជិត ៦០ ភាគរយ នៃចំនួនជនស៊ីវិលសរុបដែលស្លាប់ដោយគ្រាប់មិនទាន់ផ្ទុះ។

យោងតាមរបាយការណ៍មួយបពីសាកលវិទ្យាល័យប្រោន (Brown University)របស់សហរដ្ឋអាមេរិក មនុស្សជាង១៧៤.០០០នាក់ បានស្លាប់ក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        331
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm