បឹង​ធម្មជាតិ​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ​នឹងត្រូវ​វាស់វែង​កំណត់​ព្រំ​ដើម្បី​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​

2021/05/26 08:48:33 pm        220

ស្ទឹងត្រែង ៖ អភិបាលខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងថា ​បឹង​ធម្មជាតិ​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ​នឹងត្រូវ​វាស់វែង និង​បោះបង្គោល​កំណត់​ព្រំ ដី​ដើម្បី​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។

កាលពី​ម្សិលមិញ ក្នុង​កិច្ចប្រជុំ ស្ដីពី​លទ្ធផល​នៃ​ការចុះវាស់វែង​បោះ​បង្គោល​ព្រំដី​ចំណី​បឹង​ធម្មជាតិ​ដើម្បី​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ ឯកឧត្ដម ម៉ុម សារឿន បាន​បញ្ជាក់ថា ​ការចុះបញ្ជី​ដី​បឹង​ធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​អនុវត្ត​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ថែរក្សា​នូវ​អ្វី ដែល​ជា​ទ្រព្យសម្បត្តិ​រួម ទ្រព្យសម្បត្តិ​ជាតិ ឲ្យ​ស្ថិតស្ថេរ​គង់​ វង្ស​យូរអង្វែង ចៀសវាង​មានការ​បាត់បង់​ដោយ​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​។

ឯកឧត្ដម បានបញ្ជាក់​ទៀតថា ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​លើដី​ជុំវិញ​បឹង​ធម្មជាតិ​ទាំងនោះ (​ដី​ដែល​ស្ថិតក្នុង​ព្រំ ដែល​បាន​កំណត់​ជា​ដី​ផ្ទៃ​បឹង​) នឹង​ត្រូវធ្វើ​កិច្ចសន្យា​អាស្រ័យ​ផល​នៅ​លើ​ផ្ទៃដី​បឹង​ទាំងនោះ ប៉ុន្តែ​ពុំ​អាច​ចុះបញ្ជី​ជា​ដី​កម្មសិទ្ធិឯកជន​បាន​ឡើយ​។

លោក ម៉ិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​សំណង់ និង​សុរិយោដី ​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ​កន្លងមកនេះ ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​រៀបចំ​ដែនដី ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​វាស់វែង​កំណត់​ព្រំ​ផ្ទៃដី​បឹង ​បាន​ចំនួន​៥​កន្លែង​មកហើយ ​និង​បន្ត​នីតិវិធី​ស្នើសុំ​ទៅកាន់​គណៈកម្មាការ​គ្រប់គ្រង​ដី​រដ្ឋ ដើម្បី​ធ្វើការ​ចុះបញ្ជី​។

លោក​បាន​ឱ្យដឹងទៀតថា មន្ត្រី​ជំនាញ កំពុង​បន្ត​នីតិវិធី​ក្នុង​ការ​វាស់វែង​ផ្ទៃដី​បឹង​ចំនួន​បី​ផ្សេងទៀត ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ​ក្នុងនោះ​ បឹង​វាល​រំពេ​តូច​ បាន​វាស់វែង​រួចរាល់ បឹង​វាល​រំពេ​ធំ និង​ទំនប់​អូ​ខ្លុង កំពុង​បន្ត​នីតិវិធី និង​វាស់វែង​បន្តទៀត ​ដើម្បី​បាន​បញ្ចប់​ និង​ដាក់​ស្នើ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ចុះ​ក្នុង​បញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ​និង​ត្រៀម​ចុះបញ្ជី​ទីតាំង​បឹង​គីឡូ​៨ ​និង​អាងទឹក​ទំនប់​គីឡូ​៩ ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផងដែរ​។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត ​បាន​គាំទ្រ​ការចុះបញ្ជី​ផ្ទៃ​បឹង ​ដែល​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ បាន​ចុះ​ធ្វើការ​វាស់វែង ​និង​កំណត់​ព្រំ​រួចរាល់ និង​ស្នើសុំ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​រួម​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ព​ន្លឿ​ន​ការ​ចុះវាស់វែង និង​កំណត់​ព្រំ​ផ្ទៃដី​បឹង​ធម្មជាតិ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្ត ឲ្យ​បាន​លឿន ដើម្បី​បាន​ចុះ​ក្នុង​បញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​៕

​អត្ថបទ​៖ មាស ផល្លា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm