កសិករពេញចិត្តក្រសួងជំនាញ ប្រកាសប្រើលេខទូរសព្ទ១២៨៩ ផ្តល់ដំណោះស្រាយលើបច្ចេកទេសកសិកម្ម

2023/08/31 07:39:08 pm        153

ភ្នំពេញ៖ នៅពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាសផ្លាស់ប្តូរ ​និងប្រើប្រាស់លេខទូរសព្ទ១២៨៩ ​ដើម្បីឲ្យកសិករនានា​ ទូរសព្ទហៅសួរ ទៅមន្ត្រីជំនាញកសិកម្ម ​ជួយដោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ​ការផ្តល់ប្រឹក្សារបៀបដាំដំណាំ និងការចិញ្ចឹមសត្វជាដើម​។

លោក ម៉ៅ មីនា​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​នៃក្រសួងកសិកម្ម បានប្រាប់BTV នៅថ្ងៃទី៣១ ​ខែសីហានេះថា នៅពេលនេះ​ ក្រសួងកសិកម្ម បាន​សម្រេច​ផ្លាស់ប្តូរប្រព័ន្ធលេខទូរសព្ទពីលេខ ១៨០០ ២០១៥ ៦៨ មកប្រើប្រាស់ ប្រព័ន្ធលេខទូរសព្ទ ១២៨៩ វិញ ដើម្បីឲ្យប្រជាកសិករ ងាយស្រួលចងចាំ និងអាចខលហៅសួរមន្ត្រីជំនាញកសិកម្ម ដោយមិនគិតថ្លៃ​សេវាទូរសព្ទ អំពីការផ្តល់ដោះស្រាយ ​និងការផ្តល់ប្រឹក្សាយោបល់ជូនកសិករ លើ​ផ្នែកបច្ចេកទេសកសិកម្ម និងទីផ្សារកសិផលជាដើម។

លោក ម៉ៅ មីនា ថ្លែងថា ចំពោះទូរសព្ទលេខ ១២៨៩ ថ្មីនេះ គឺគ្រប់កសិករអាចខលហៅសួរ មន្ត្រីជំនាញ​កសិកម្មដោយផ្ទាល់ ​ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ​និងចាប់ពីម៉ោង ​៨:៣០ព្រឹក​ រហូតម៉ោង ១១:៣០ថ្ងៃត្រង់ ហើយរសៀលចាប់ពីម៉ោង១:៣០នាទី ដល់ម៉ោង៤ល្ងាច។

បណ្តាកសិករ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងការពេញចិត្តជាខ្លាំងចំពោះ ការប្រកាស​ប្រើប្រាស់លេខទូរសព្ទងាយស្រួលចងចាំ ​និងខលហៅសួរ ទាក់ទងបច្ចេកទេស​កសិកម្មដោយមិនគិតថ្លៃសេវាទូរសព្ទ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការប្រើប្រាស់ប្រព័ន្ធលេខទូរសព្ទបួនលេខ ដើម្បីបម្រើសេវាអតិថិជន និង​កសិករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ក៏បានរៀបចំមន្ត្រីជំនាញកសិកម្ម នៅ​តាមខេត្តប្រមាណជាង១០០នាក់ ​ដែលក្នុងមួយខេត្ត មានមន្ត្រី៤រូប រង់ចាំចុះជួបកសិករដោយផ្ទាល់​ផងដែរ ប្រសិនបើនៅពេលកសិករ ​ខលហៅសួរនោះ ​មានតម្រូវការ ​និងស្នើសុំមន្ត្រីជំនាញកសិកម្ម ចុះទៅជួប និងពិនិត្យស្ថានភាពកសិកម្មដោយផ្ទាល់ នៅតាមមូលដ្ឋានកសិករ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm