កម្ពុជាមានឱកាសផលិត និងកែច្នៃសម្រាប់នាំចេញកាន់តែច្រើនរួមចំណែកផ្គត់ផ្គង់ស្បៀងសកល

2023/08/31 07:54:53 pm        136

ភ្នំពេញ៖ កម្ពុជាកំពុងមានឱកាសក្នុងការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃចំណីអាហារពីកសិកម្ម សម្រាប់បម្រើទីផ្សារក្នុងស្រុក ​ឬនាំចេញ​ ខណៈពិភពលោកកំពុង​មាន​វិបត្តិជួបប្រទះបញ្ហាកង្វះខាតស្បៀង។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ក្នុងស្រុកមួយ​ ដែលស្រូបយកផលិតផល​ក្នុងវិស័យកសិកម្មសម្រាប់កែច្នៃ ​និងវេចខ្ចប់ បាន​លើកឡើងថា ប្រទេសកម្ពុជា​គឺជាប្រទេសដែលមាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ដោយកម្ពុជា​មិនមាន​ការបង្ករដោយគ្រោះធម្មជាតិណាមួយឡើយ ក្នុងនោះឱកាសវិនិយោគទៅ​លើការ​ដាំដុះវិស័យកសិកម្ម ​កសិឧស្សាហកម្ម គឺកម្ពុជាមានឱកាសច្រើន។ ជាក់ស្តែងក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញអង្កររាប់សែនតោន ក្នុងនោះការដាំដុះ និងនាំចេញ​ស្វាយចន្ទី ម្រេច កំពុងមានកំណើនល្អប្រសើរ និងនៅមានកសិផលចេញពីវិស័យកសិកម្មផ្សេងៗ​ជាច្រើនទៀត ​ដែលកំពុងធ្វើឲ្យកម្ពុជាមានមោទនភាពនៃការនាំចេញលើវិស័យនេះ។

លោកជំទាវ បន្តថា ចំពោះការវិនិយោគ ផលិត និងការកែច្នៃ ​ដែលយកវត្ថុធាតុដើមពីវិស័យកសិកម្ម គឺ​កម្ពុជាកំពុងដំណើរការ តែមិនទាន់មានទ្រង់ទ្រាយធំនៅឡើយ ដូច្នេះអ្នកដែលមានលទ្ធភាព សមត្ថភាព គួរពិចារណាធ្វើការវិនិយោគលើវិស័យកសិកម្ម ​និងការបង្កើតសហគ្រាសផលិត និង​កែច្នៃ​ឲ្យបានច្រើនថែមទៀត ដើម្បីរកផលចំណេញសម្រាប់ខ្លួនឯងផង និងសម្រាប់ជំរុញការផ្គត់ផ្គង់​ចូលទីផ្សារក្នុងស្រុក​ និងក្រៅស្រុកផង ​ខណៈពិភពលោកកំពុងជួបប្រទះលើបញ្ហាកង្វះខាតស្បៀង។

​របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា​ បណ្តារដ្ឋាភិបាលលើសកលលោក ទាំងប្រទេស​អភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ​បានកំពុងបង្កើនការយកចិត្តទុកដាក់ ក្នុង​ការពង្រឹង​សមត្ថភាពផលិតកម្មក្នុងស្រុក ​ជាពិសេសលើទំនិញយុទ្ធសាស្ត្រ សំដៅបញ្ចៀសនូវ​ហានិភ័យនានាដូចជា អសន្តិសុខស្បៀង ​និងអសន្តិសុខថា មពលជាដើម តាមរយៈការ​បង្កើនធនធាន និងកែសម្រួលគោលនយោបាយ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ។

វិស័យកសិកម្ម បានព្យាករថា ​និងមានកំណើន ០,៩% ក្នុងឆ្នាំ ​២០២៣ និង​ ១,១% នៅក្នុងឆ្នាំ ២០២៤ ដោយ​គាំទ្រដោយអនុវិស័យដំណំា និងអនុវិស័យចិញ្ចឹមសត្វ ​ស្របពេលអនុវិស័យនេសាទ រំពឹង​នឹងងើបឡើងសន្សឹមៗ ​ខណៈការផលិត ​និងកៃច្នៃពីវិស័យកសិកម្ម កម្ពុជាកំពុងស្រូបយកក្រុមហ៊ុនធំៗ មកវិនិយោគលើវិស័យនេះជាបណ្តើរៗផងដែរ ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm