ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបចូលរួមអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម

2023/08/31 08:12:17 pm        162

ភ្នំពេញ៖ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ​បានរៀបចំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី២ ​ខែកញ្ញា ឆ្នាំ២០២៣)។ ពិធីនេះបានធ្វើនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ, លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ​អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឥស្សរជនជាន់​ខ្ពស់កម្ពុជាជាច្រើនរូបទៀត។

លោក NGUYEN HUY TANG ឯកអគ្គរដ្ឋទូតវៀតណាម​ ប្រចាំកម្ពុជា បានសូមចូលរួមអបអរសាទរ​យ៉ាងក្លៀវក្លា ​ចំពោះលទ្ធផល ​នៃការបោះឆ្នោតជ្រើសតាំង ​តំណាងរាស្ត្រនីតិកាលទី៧ កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក​ និងមានជំនឿជឿជាក់ថា ​ក្រោមព្រះរាជកិច្ចដឹកនាំប្រកប​ដោយ​សុភវិនិច្ឆ័យ​របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ​កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសការ​ប្រតិបត្តិប្រកបដោយមានប្រសិទ្ធភាពនៃរាជរដ្ឋាភិបាលថ្មី ដែលមាន​ឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ ប្រទេសកម្ពុជា​នឹងឈានចូលក្នុងសម័យកាលរីក​ចម្រើន​ថ្មីមួយ ​អត្តភាពនិងកិត្យានុភាព របស់ប្រទេសកម្ពុជាត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិដោយឥតឈប់ឈរ។

ឆ្លៀតឱកាស​ដ៏​មហោឡារិក​នេះ ឯកអគ្គរដ្ឋទូតវៀតណាម សូមសំដែងនូវការដឹងគុណដ៏ស្មោះសរ ជូនចំពោះ​ ថ្នាក់ដឹកនាំ​ និងប្រជាជនកម្ពុជាគ្រប់ជំនាន់​ ព្រមទាំង​មិត្តភ័ក្ដិ​អន្តរជាតិ ដែល​បានផ្ដល់នូវការគាំទ្រ ​និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លា ដល់ប្រជាជនវៀតណាម​ទាំងមូលក្នុងបុព្វហេតុនៃការតស៊ូដណ្តើមឯករាជជាតិកាលពីមុន ​ក៏ដូចជាក្នុងកិច្ចការ កសាង អភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះសមិទ្ធផលជាច្រើនឥតគណនាដែលបក្សរដ្ឋ ​និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​សម្រេចបានក្នុងរយៈពេល៧៨ឆ្នាំ កន្លងមកនេះគួរ​ជាទីមោទនៈ និងគួរឱ្យ​ស្ញប់ស្ញែង​យ៉ាង​ក្រៃលែង​ ដែលបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោម​ការដឹកនាំរបស់ គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួល​បាន​ជោគជ័យយ៉ាង​ត្រចះត្រចង់​បន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេស ​ប្រកបដោយសុខសន្តិភាព ​ស្ថិរភាពរឹងមាំរៀងរហូតទៅ។

នៅក្នុងឱកាសចូលរួមកម្មវិធីនេះថ្នាក់ដឹកនាំកម្ពុជា បាន​ជួប​ប្រាស្រ័យ​សន្ទនា​ជាមួយបណ្តា​ឯកអគ្គរាជទូត-រដ្ឋទូត ​និងបណ្តាអង្គការដៃគូអន្តរជាតិ​ ជាច្រើនក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឱ្យកាន់តែរឹងមាំថែមទៀត៕អត្ថបទបាន ចក់



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm