គ្រូពេទ្យស្ម័គ្រចិត្តខ្មែរ និងម៉ាឡេស៊ី ចុះអប់រំអំពីការថែទាំសុខភាពដល់ពលរដ្ឋនៅក្រុងតាខ្មៅ

2023/08/31 08:21:11 pm        42

កណ្ដាល៖ ដោយមានការជួយសម្របសម្រួលពីសមាគមន៍សម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តខ្មែរ ​និងមកពីប្រទេសម៉ាឡេស៊ី ​ចំនួនជាង៤០នាក់ ​បានចុះជួយអប់រំផ្សព្វផ្សាយ អំពីការថែទាំសុខភាព ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ រួមទាំងបានផ្ដល់នូវសម្ភារមួយចំនួនដល់កុមារផងដែរ ។

នៅក្នុងពិធីផ្សព្វផ្សាយអប់រំពីសុខភាព ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ នៅថ្ងៃទី៣១ ខែសីហា នេះ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមន៍សម្ព័ន្ធយុវជន​មុស្លីម​កម្ពុជា បានលើកឡើងថា ការអប់រំអំពីបញ្ហាសុខភាព​ គឺធ្វើយ៉ាងណាឲ្យពលរដ្ឋចេះអនាម័យ រស់នៅស្អាត ​ដើម្បីឲ្យមានសុខភាពល្អ ​ហើយសកម្មភាពអប់រំផ្សព្វផ្សាយនេះ​ តែងតែធ្វើរឿយៗ នៅទូទាំងប្រទេស ។

ឯកឧត្តម បានបន្តថា ចំពោះសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ​លើវិស័យសុខាភិបាល​នេះ ក្រៅពីការអប់រំផ្សព្វផ្សាយ ​ក៏មានការចុះជួយពិនិត្យព្យាបាលជំងឺ ​ដោយស្ម័គ្រចិត្ត ​ដល់ពលរដ្ឋ នៅ​តាមសហគមន៍ ជាមួយនឹងការផ្ដល់នូវសម្ភារៈ ឬថ្នាំព្យាបាលជំងឺ​ ហើយឯកឧត្ដម ក៏បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាល ​ដែលបានផ្ដល់ឱកាស​ដល់សាសនិកឥស្លាម​នៅកម្ពុជា និង​មកពីក្រៅប្រទេសបាន ចូលរួមសកម្មភាពមនុស្សធម៌ ​ដោយគ្មានការរើសអើង ។

តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ​នៃប្រទេសម៉ាឡេស៊ី ​បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត ក្នុងការ​ចូលរួមលើវិស័យសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា និងអរគុណផងដែរដល់អ្នក​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការសម្របសម្រួលលើការងារអប់រំសុខភាពនេះ ​បានប្រព្រឹត្តិទៅដោយរលូន ។

គួរបញ្ជាក់ថា ​នៅថ្ងៃស្អែក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ និងម៉ាឡេស៊ី ​នឹង បន្តទៅ​អប់រំផ្សព្វផ្សាយ ​អំពីការថែទាំសុខភាព ​ដល់ប្រជាពលរដ្ឋ ​នៅស្រុកបុរីជលសា ខេត្តតាកែវ ផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm