ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារ (២៩ សីហា) រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធឆ្លងកាត់ទីក្រុងព្រំដែន Ciudad Juarez ( ស៊ីអ៊ូដាដ វ៉ារ៉េស) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។
ក្រុមទាហានបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Ciudad Juarez រដ្ឋ Chihuahua (ឈី វ៉ាវ៉ា) ហើយបានដើរដង្ហែតាមដងផ្លូវក្នុងបេសកកម្មដើម្បីការពារមនុស្សឃាត និងការជួញដូរជនអន្តោប្រវេសន៍ផងដែរ។
អត្រាឃាតកម្មបានធ្លាក់ចុះកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅតែបន្តចុះឈ្មោះចំនួនសរុបនៃឃាតកម្ម សម្រាប់រដ្ឋបាលរយៈពេល៦ឆ្នាំ។
កាលពីឆ្នាំមុន បញ្ជីឈ្មោះអ្នកបាត់ខ្លួនជាផ្លូវការរបស់អាជ្ញាធរមានលើសពី១០ម៉ឺននាក់ ហើយឥឡូវនេះមានចំនួនប្រមាណជាង១១២.០០០នាក់។ តួលេខនោះបានកើនឡើង បន្ទាប់ពីសង្គ្រាមរបស់អតីតប្រធានាធិបតីម៉ិកស៊ិក លោកFelipe Calderon ទៅលើក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលរបស់ប្រទេសនេះមក៕

