ស្វីស៖ ក្រុមហ៊ុនផលិតធ្យូងថ្មនានា នៅប្រទេសជាច្រើន ជាពិសេសនៅប្រទេសស្វីស កំពុងត្រៀមលុយរាប់លានដុល្លារដើម្បីទប់ទល់នឹងហានិភ័យ ដោយសារពួកគេត្រូវបានរុញចេញដោយក្រុមហ៊ុនធានារ៉ាប់រង ដែលទាមទារឲ្យពួកគេបំពេញតាមការសន្យាទាក់ទងនឹងអាកាសធាតុ ដោយធ្វើឱ្យចំណាយខ្ពស់និងពិបាកក្នុងការធ្វើអាជីវកម្ម។
ក្រុមហ៊ុនធានារ៉ាប់រងរាប់សិបក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើដែនវិសាលភាពរបស់ពួកគេសម្រាប់ឧស្សាហកម្មធ្យូងថ្ម ជាពិសេសសម្រាប់គម្រោងថ្មី ដើម្បីឆ្លើយតបទៅនឹងសម្ពាធពីម្ចាស់ភាគហ៊ុន រដ្ឋាភិបាល និងក្រុមបរិស្ថាន ដែលចង់រឹតត្បិតការរួមចំណែករបស់ធ្យូងថ្មចំពោះកំណើនកម្ដៅផែនដី។ ការណែនាំនេះធ្វើតាមវិធានការស្រដៀងគ្នាដោយបណ្ដាធនាគារជាច្រើន ដើម្បីរឹតបន្តឹងសកម្មភាពហិរញ្ញប្បទានធ្យូងថ្មរបស់ពួកគេ។
ឥឡូវនេះ ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤៥ក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើការគ្របដណ្តប់សម្រាប់ឧស្សាហកម្មធ្យូងថ្ម រួមទាំងក្រុមហ៊ុន Allianz ក្រុមហ៊ុនSwiss Re និងក្រុមហ៊ុន Munich Re ជាដើម នេះបើយោងតាមក្រុមដាក់សម្ពាធបរិស្ថាន IOF ដែលពណ៌នាចំណាត់ការនេះ ជាឧទាហរណ៍មួយអំពីសកម្មភាពថែរក្សាអាកាសធាតុរបស់ពលរដ្ឋម្នាក់ អាចផ្លាស់ប្ដូរបញ្ហាឡើងកម្ដៅផែនដី ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុនេះបាន៕

