តំណាងសហភាពអឺរ៉ុប៖ កម្ពុជាជាប្រទេសមានធនធាន និងសក្តានុពលជាងគេក្នុងតំបន់

2023/08/31 10:20:18 pm        192

ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងថា កម្ពុជា​ជា​ប្រទេសមានធនធាន និងសក្តានុពលជាងគេក្នុងតំបន់ទាក់ទង នឹងការស្វែងរកសន្តិភាព។

ការថ្លែងរបស់លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងពេលជួប​សម្តែង​ការគួរសម និងជម្រាបលាជាមួយ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា ចំពោះតួនាទី​ក្នុងតំបន់ និងអន្តរជាតិ កម្ពុជាមិនមែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធន៍ ជាពិសេសកម្ពុជាជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព​និងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យ​នៃរបបខ្មែរក្រហម។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានប្រសាសន៍ទៀតថា ហេតុដូចនេះ កម្ពុជាដែលមាន​អំណាចទន់ (Soft Power)ក្នុងដៃគប្បីមាន​មហិច្ឆតា​ និងដើរតួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បី​ចែករំលែកបទពិសោធន៍និងសមិទ្ធផលទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។

ក្រៅពីនោះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​របស់​សហភាពអឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់​សេចក្ដីរបស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ (អ.វ.ត.ក.) ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការ​អនុវត្តមុខងារសេសសល់របស់​អ.វ.ត.ក និងលទ្ធផលរំពឹងទុកសម្រេចបានក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៣ ដល់២០២៥ ដោយបានលើកឡើងអំពីសារៈសំខាន់​នៃការងារអប់រំ និងផ្សព្វផ្សាយ​បណ្ណសារនៃសំណុំរឿង ក៏ដូចជាដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យ​បាន​ទូលំទូលាយ និងមានអត្ថន័យដល់សាធារណជន ​និងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់​និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរ្ត៍ដំណែលរបស់ជាតិ។

ជាការឆ្លើយតប ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹក​ក្នុងការរៀបចំ ​និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រង និងរក្សាបណ្ណសារសំណុំរឿង ដែលមានជិត៤លានទំព័រ, កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់សម្រាប់បម្រើឱ្យ​ការងារ​ផ្សព្វផ្សាយ ស្រាវជ្រាវ និងបណ្ដុះបណ្ដាល។

លើសពីនេះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងទៀតថា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឈ្លាសវៃរបស់​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុដាក់ខ្ពស់លើការងារ​អប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មាន​ពេញលេញលើ ប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ និងការមិនវិលត្រលប់ឡើងវិញនៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm