អឺរ៉ុប​ព្រមព្រៀង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡារុស​ចំពោះ​ការ​បង្ខំ​ឲ្យ​យន្តហោះ​ចុះចត​

2021/05/26 03:18:20 pm        28

បែលហ្សិក៖ ទីក្រុង Brussels បាន​ព្រមព្រៀង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ ប្រឆាំង​នឹង​ប្រទេស​បេឡា​រុស និង​បាន​ហាម​ប្រាម​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​របស់​រដ្ឋ​មួយ​នេះ ​មិន​ឲ្យ​ប្រើប្រាស់​អាកាសយានដ្ឋាន​ស​ហ​ភាព​អឺរ៉ុប បន្ទាប់ពី​ទីក្រុង​ Minsk បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើលដោយសារ​បញ្ឈប់​ជើង​ហោះហើរ​ដឹក​ក្រុម​សកម្មជន​ ប្រឆាំង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ryanair។​

​ខណៈ​នោះ​ដែរ ប្រធានាធិបតី​បេឡា​រុស ​លោក Alexander Lukashenko បាន​ចុះហត្ថលេខា​ជា​បន្ត​បន្ទាប់​លើ​ច្បាប់​នានា​ ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ក្រុម​អាជ្ញាធរ​ឲ្យ​ផ្អាក​បណ្ដាញ​ទូរគមនា​គ​មន៍ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហាមប្រាម​ការស្ទង់មតិ​ដែល​មិន​បាន​ទទួល​ការអនុញ្ញាត។ ហើយ​​ពេលនេះ​ព្រឹត្តិការណ៍​ទាំងអស់ ក៏​ត្រូវ​តែ​សុំ​ការអនុញ្ញាត​ផង​ដែរ​។​ ​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​បេឡា​រុស​មាន​ឡើង​ ខណៈ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ចន្ទ បាន​ដាក់​គោលដៅ​លើ​សកម្មភាព​សេដ្ឋកិច្ច ដែល​ត្រូវ​គេ​រំពឹង​ថា​មាន​គោលបំណង​លើ​ក្រុមហ៊ុន​និង​អាជីវកម្ម​នានា ដោយ​ចោទប្រកាន់​ពី​ការគ្រប់គ្រង​រយៈពេល ​២៧​ឆ្នាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​ប្រធានាធិបតី Lukashenko​។

​នៅ​ជំនួប​ក្នុង​ទីក្រុង Brussels កាលពី​យប់​ថ្ងៃ​ចន្ទ ប្លុក​នេះ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​លេចធ្លោ លោក Roman Protasevich និង​ដៃគូ​របស់​លោក​ជនជាតិ​រុស្ស៊ីឈ្មោះ Sofia Sapega ដែលនៅ​លើ​ជើង​ហោះហើរ​ចេញពី​ទីក្រុង Athens ទៅកាន់​ទីក្រុង Vilnius និង​បាន​ឃុំខ្លួន​នៅ​ក្នុង​ទីក្រុង Minsk កាលពី​ថ្ងៃអាទិត្យ ​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​យន្តហោះ​នោះ​ចុះចត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm