ជប៉ុន៖ អ្នកជំនាញនៅក្រុមហ៊ុនវិស្វកម្ម Toshiba លើការចេញគំរូរោងចក្រនុយក្លេអ៊ែរចូលនិវត្តន៍ម្នាក់ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី បានអំពាវនាវឱ្យបញ្ចប់ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ដែលកំពុងបន្តនោះ។
ជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី ២៤ ខែសីហា។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍កណ្ដាលចិន (CCTV) កាលពីថ្ងៃពុធ (៣១សីហា) លោក Shiro Ogura ដែលធ្វើការលើការចេញគំរូម៉ាស៊ីនរ៉េអាក់ទ័រ ដៃអ៊ីឈី បានចង្អុលបង្ហាញថា ការបំពុលសមុទ្រមិនអាចស្រោចស្រង់វិញបានទេទោះជាប្រើវិធីណាក៏ដោយ ហើយប្រទេសជប៉ុនគួរតែបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរនេះ។
រដ្ឋាភិបាលជប៉ុនបានសម្រេចក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីធ្វើប្រព្រឹត្តិកម្ម និងសម្លាប់មេរោគទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ហើយចាប់ផ្តើមបញ្ចេញវាទៅក្នុងសមុទ្រកាលពីថ្ងៃទី២៤ ខែសីហា ដោយមិនយកចិត្តទុកដាក់ចំពោះសំណួរ ព្រមទាំងការតវ៉ាក្នុងស្រុក និងបរទេសឡើយ។ ដំណើរការនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលពី២០ឆ្នាំ ទៅ៣០ឆ្នាំ រហូតដល់រោងចក្រថាមពលនុយក្លេអ៊ែរត្រូវបានបំផ្លាញចោល៕

