អគ្គនាយកអគ្គិសនីកម្ពុជាថ្មី ប្ដេជ្ញាទប់តម្លៃមិនឲ្យឡើង និងខិតខំពង្រីកថាមពលអគ្គិសនី

2023/09/01 07:07:52 pm        452

ភ្នំពេញ៖ ឯកឧត្តម ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី​មានការ​ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ ​និងខិតខំពង្រីកបន្ថែមទៀត នូវ​ថាមពល​អគ្គិសនី​នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព​អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ ។

ក្នុងឱកាសទើបទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាំង ជលសា ​បានលើកឡើងថា នឹងបន្តផែនការយុទ្ធសាស្ត្រ របស់អគ្គីសនីកម្ពុជា ដើម្បី​បន្តភាពខ្លាំង ដោយបន្តពង្រីការគ្រប់គ្រងអគ្គិសនីឲ្យបានគ្រប់គ្រាន់ មានតុល្យភាព គុណភាព និរន្តរភាព ជូនប្រជាពលរដ្ឋ ។

ឯកឧត្តម បានបន្តថា បន្តអភិវឌ្ឍន៍ប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភព​អគ្គិសនីស្អាតកកើតឡើងវិញ​ កាត់បន្ថយការពឹងផ្អែក ប្រភព​អគ្គិសនីពីក្រៅ ដោយម្ចាស់ការ​មានការ​ផលិតថាមពលដោយខ្លួនឯង​ និងឈានលទ្ធភាពនាំចេញទៅវិញ ។

អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនី​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ​ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយ​ទប់ស្កាត់​ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រងបាន ហើយបង្កើនតម្លៃអគ្គិសនី ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាស់តឿនផងដែរ ទៅ​អគ្គនាយអគ្គិសនីកម្ពុជាថ្មី ត្រូវខិតខំពង្រីកវិសាលភាព ​នៃការតបណ្ដាញអគ្គិសនី ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បានប្រើប្រាស់គ្រប់គ្រាន់​ រួមទាំងធ្វើយ៉ាងណា អនុវត្តឲ្យបានតាមគោលដៅ​របស់​រាជរដ្ឋាភិបាល ​ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍​ និងប្រកបដោយភាពសប្បាយរីករាយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំង​កំពុងអភិវឌ្ឍន៍​បន្ថែមនៅតាមបណ្ដាខេត្តមួយចំនួន ​ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការកសាងនូវប្រភពអគ្គិសនីថ្មីចំនួន៥ ​ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ​ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមាណ ​៣២២លានដុល្លារ ពីគម្រោង​ទាំងអស់នេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm