គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់ ត្រៀមប្រកួតមិត្តភាព ខណៈសំបុត្រជួបហុងកុងមានលក់ថ្ងៃនេះ

2023/09/01 07:31:31 pm        687

ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ កាលពីថ្ងៃទី៣១ ខែ​សីហា​ម្សិល​មិញ​ នៅទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការដឹកនាំរបស់លោក Felix Dalmas បន្ទាប់ពីគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះ បានកោះហៅកីឡាករចំនួន ២៦​រូប​ចូល​ជំរំ​ហ្វឹក​ហាត់​កាលពីថ្មីៗ ។

ការប្រមូលផ្ដុំហ្វឹកហាត់នេះ ធ្វើឡើង ១សប្ដាហ៍ មុនការប្រកួតមិត្តភាពអន្ដរជាតិ រវា​ង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងបន្ដ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាត​អូឡាំពិក​) ស្វាគមន៍ក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

ចំពោះកីឡាករ ដែលត្រូវបានកោះហៅត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួតនេះដែរ ត្រូវ​បាន​អ្នកតាមដានកីឡាជាតិ មានការចាប់អារម្មណ៍ ដ្បិតកីឡាករមួយចំនួន ដែល​ខក​ខាន​ជាប់​ជម្រើស​ជាតិ​យូរ ហើយអ្នកខ្លះ មិនសូវបានលេងលីគ និងកីឡាករវ័យក្មេងមួយចំនួន ដែល​ត្រូវ​បាន​លោក Filex Dalmas កោះហៅ ។

គួរដឹងថា ក្រោយការហ្វឹកហាត់ ១ថ្ងៃ ពោលគឺនៅថ្ងៃទី០១ ខែកញ្ញានេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បានប្រកាសធ្វើការលក់សំបុត្រចូលទស្សនាការប្រកួត រវាងកម្ពុជា និងហុងកុង នៅ​ពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ ១ម៉ឺន ៥ពាន់រៀល ដល់ ៣ម៉ឺនរៀល ខណៈប្រកួតមិត្តភាពទី២ រវាង​កម្ពុជា និងម៉ាកាវ គឺគ្រោងលក់សំបុត្រ នាថ្ងៃទី០៨ ខែកញ្ញាខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិនេះ គឺជាការ​ត្រៀមខ្លួ​ន​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​សម្រាប់ត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៣ ជុំទី១ ដែល​កម្ពុជា បានចាប់ត្រូវប្រកួតជម្រុះបឋម ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដែលជើងទី១ កម្ពុជា នឹង​ត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងជើងទី២ ត្រូវ​ប្រកួត​នៅ​ទឹក​ដីប៉ាគីស្ថានវិញ នៅ ៥ថ្ងៃបន្ទាប់៕ អត្ថបទ៖ លី ឈុនឡា




 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        67
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        95
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm