រដ្ឋបាលខណ្ឌ៧មករា បើកកិច្ចប្រជុំពាក់ព័ន្ធវិធានការជនអនាថា ជនប្រើប្រាស់គ្រឿងញៀន និងកុមារអនាថា

2023/09/01 07:56:30 pm        168

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ៧មករា ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពាក់ព័ន្ធនិងនីតិវិធីបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវ័យចំណាស់គ្មានទីពឹង និងកុមារអនាថា ដើម្បីបញ្ជូនទៅ តាមជំនាញធ្វើការកែប្រែ និងអប់រំ ឱ្យបានត្រឹមត្រូវ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានស្នើសូមឲ្យអាជ្ញាធរ សមត្ថកិច្ចត្រូវធ្វើការកំណត់​អត្តសញ្ញាណ​ ឲ្យច្បាស់លាស់ ​ចំពោះ ជនអានាថា ត្រូវធ្វើលិខិតទៅមន្ទីរសង្គមកិច្ច ដើម្បីការកែប្រែ និងអប់រំ និងជនប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាប ​គ្រឿងញៀន។ បើពុំដូចនោះទេជន​ដែល​ប្រើប្រាស់​គ្រឿងញៀន បញ្ជូន​ទៅមន្ទីរសង្គមកិច្ច ហើយពេលដែលពួកគាត់ចេញមកវិញ នៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល។

លោកស្រី មុំ ចាន់ដានី បានបន្តថា ពាក់ព័ន្ធនឹងករណីជនមានពិការភាពដែលដាក់រទេះ និង​ភ្លេងច្រៀង​តាមភ្លើង​ស្តុប​ចរាចរណ៍សំខាន់ៗ ក៏ដូចគ្នានោះដែរ​គឺ​មាន​មេខ្យល់​ដែលដឹកជញ្ជូន​ជនមានពិការភាពទាំងនោះមកធ្វើការច្រៀង និងសុំលុយ​ ដើម្បី​ឧបត្ថម្ភ​ទៅ​ខាងនេះ​ទៅខាងនោះ ជាដើម ​នេះគឺជាករណីឆបោកយ៉ាងពិតប្រាកដ។ ចំណែកកុមារអាណាថា​ ក៏មានមេខ្យល់​ដើម្បី​ដឹកជញ្ជូន​កុមារអនាថា ទាំងនោះដាក់នៅតាមដងផ្លូវសាធារណៈដើម្បីសុំលុយផងដែរ។ ជាចុងក្រោយលោកស្រី ប្រធានមន្ទីរសង្គមកិច្ច ស្នើសុំដ៏អាជ្ញាធរពាក់ព័ន្ធជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញាមេខ្យល់ ដើម្បីធ្វើការអប់រំណែនាំ ​បើមិនរាងចាលទេ និងចាត់ការតាមនីតិវិធី។

ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល អភិបាល​នៃគណៈអភិបាលខណ្ឌ៧មករា​បានលើកឡើងថា ចំពោះបញ្ហា សូមឱ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក៏ដូចជាសង្កាត់ទាំង០៨​ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា ឲ្យយកចិត្តទុកដាក់ពីបញ្ហា ក្មេងអនាថា ​សុំទានតាមដងផ្លូវ ​ជនប្រើប្រាស់គ្រឿងញៀន ជនមានពិការភាព ដែលច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ ​តាមសួនច្បារសាធារណៈ ជាដើម។

លោកអភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីកុមារអានាថា ដែលដើរសុំលុយតាមដង​ផ្លូវសាធារណៈ​គឺ​អាចបង្កគ្រោះថ្នាក់ចរាចរណ៍ ​និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        178
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm