ការផ្តល់បណ្ណក្រីក្រដល់បុគ្គលិកសេវាទេសចរណ៍ក្រៅប្រព័ន្ធនៅភ្នំពេញ នៅបន្តធ្វើតាមបណ្តាសង្កាត់

2023/09/01 10:08:41 pm        160

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ​មានមន្ទីរផែនការ ជាសេនាធិការ មកដល់ថ្ងៃទី០១ ខែកញ្ញានេះ បានគឺបញ្ចប់យុទ្ធនាការចុះសម្ភាសន៍ផ្តល់បណ្ណមូលនីធីសមធម៌ ​ឬបណ្ណក្រីក្រ ជូនបុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ​ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅបណ្តាខ័ណ្ឌនានា ប៉ុន្តែ​សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តនេះ ​ដែលនៅមិនទាន់ទៅធ្វើ គឺអាចអញ្ជើញទៅផ្តល់ការ​សម្ភាសន៍​តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានថ្លែងប្រាប់BTVនៅថ្ងៃទី០១ ខែកញ្ញានេះថា បច្ចុប្បន្ន​សាលាសង្កាត់ចាក់អង្រែក្រោម ក៏ដូចសង្កាត់នានាទៀត ​នៅក្នុងរាជធានីភ្នំពេញ គឺបាន​នឹងកំពុង​អនុវត្តការងារ២ គឺការធ្វើបច្ចុប្បន្នភាពផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ​នៅក្នុងមូលដ្ឋាន និងការផ្តល់បទសំភាសន៍ជូនបុគ្គលបម្រើការតាមសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ ដើម្បីឲ្យ​គាត់ទទួលបណ្ណមូលនីធិសមធម៌ ​ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺតាមមូលដ្ឋានសុខាភិបាល​ដោយមិនគិតថ្លៃ និងការទទួលអត្ថបទប្រយោជន៍នានាទៀត។

មន្ត្រីទទួលបន្ទុកការងារផ្តល់មូលនិធិសមធម៌សុខាភិបាល កញ្ញា ស៊ា ឧស្សាហ៍​ ថ្លែងថា បន្ទាប់​ពី​យុទ្ធនាការផ្តល់បទ​សម្ភាសន៍​ថ្នាក់ខ័ណ្ឌ ​បាន​បញ្ចប់​ទៅនៅពេលនេះ ការផ្តល់បទ​សម្ភាសន៍​យកបណ្ណមូល​នីធិសមធម៌ សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តទេសចរណ៍​ក្រៅប្រព័ន្ធ គឺបាន​នឹងកំពុងអនុវត្តបន្ត និងកំពុងរង់ចាំធ្វើនៅ​តាម​សាលាសង្កាត់ ហើយ​កញ្ញាក៏សូមអំពាវនាវ បុគ្គល​បម្រើការងារទេសចរណ៍ក្រៅប្រព័ន្ធ ​ដែលមានឈ្មោះនៅក្នុងបញ្ជីស្រាប់របស់មន្ទីរផែនការ គឺសូម​អញ្ជើញ​មកផ្តល់បទ​សម្ភាសន៍​ដើម្បី​ទទួល​បានបណ្ណសមធម៌នេះ។

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ ​ក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការ ​បាននឹងកំពុងបន្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណមូលនីធិសមធម៌ ជូន​បុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍​ ក្រៅប្រព័ន្ធ ​ដែលមានជីវភាពក្រីក្រ និងមាន​ឈ្មោះនៅក្នុងបញ្ជីស្រាប់ ​ដែលផ្តល់ដោយ អាជ្ញាធរមូលដ្ឋាន​ ឃុំសង្កាត់ ​អង្គការសង្គមស៊ីវិល និង​មន្ទីរទេសចរណ៍រាជធានីខេត្ត នៅតាមបណ្តាគោលដៅទេសចរណ៍នានាទូទាំងប្រទេស ហើយខេត្តរាជធានីណាដែលបានអនុវត្តយុទ្ធនាការចុះ​សម្ភាសន៍​ផ្តល់​បណ្ណសមធម៌នៅថ្នាក់ស្រុក ក្រុង ខ័ណ្ឌ ចប់ គឺត្រូវបន្តធ្វើជាប្រចាំថ្ងៃនៅតាមឃុំសង្កាត់នានាទៀត៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm