ជប៉ុននឹងបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីល

2023/09/01 11:48:12 pm        160

ប្រទេសជប៉ុនបានសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបាញ់មីស៊ីល ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក។

ប្រទេសកូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ហើយនៅមុននោះមួយថ្ងៃ ប្រទេសនេះ ក៏បានបាញ់សាកល្បងផងដែរនូវអ្វី ដែលទំនងជាមីស៊ីលបាលីស្ទិក។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសម្រេចចិត្តបន្ថែមអង្គភាពចំនួន៣ និងបុគ្គលចំនួន ៤រូប ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។ គោលដៅបន្ថែមរួមមានក្រុមលួចព័ត៌មានបច្ចេកវិទ្យា Andariel។ ដូច្នេះ ឥឡូវនេះ ជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ១៤០ និងបុគ្គលចំនួន ១២៨នាក់។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលនឹងអំពាវនាវយ៉ាងមុតមាំឲ្យកូរ៉េខាងជើងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហានានា រួមទាំងការចាប់ពង្រត់ជនជាតិជប៉ុន និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងស្វែងរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm