WHO សម្តែងកង្វល់ពីការកើនឡើងនៃជំងឺកញ្ជ្រឹល និងជំងឺស្អូច ក្នុងចំណោមកុមារយ៉េម៉ែន

2023/09/02 12:39:59 am        154

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងករណីជំងឺកញ្ជ្រឹល និងស្អូច ក្នុងចំណោមកុមារ នៅក្នុងប្រទេសយ៉េម៉ែនដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការងារចាក់ថ្នាំបង្ការរបស់ខ្លួន ប្រឈមនឹងការខ្វះខាតថវិកា។

WHO បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ចំនួនករណីសង្ស័យថា មានកើតជំងឺកញ្ជ្រឹល និងស្អូច នៅក្នុងប្រទេសយ៉េម៉ែន បានកើនឡើងដល់ជិត ៣៤.៣០០នាក់ ហើយមានអ្នកស្លាប់ចំនួន ៤១៣នាក់ បើធៀបនឹងករណី ២៧.០០០ និងេពាក់ព័ន្ធនឹងការស្លាប់ ២២០ករណី ក្នុងឆ្នាំ២០២២។

បើយោងតាមសេចក្តីថ្លែងការណ៍ប៉ាន់ប្រមាណនាពេលថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា កុមារ នៅយេម៉ែន មានចំនួន ១២,៩លាននាក់ ក្នុងចំណោមចំនួនប្រជាជនទាំងអស់ ២៣,៤លាននាក់។

យោងតាមការប៉ានស្មាននៃរបាយការណ៍ចាក់ថ្នាំបង្ការរបស់ WHO និង UNICEF សម្រាប់ឆ្នាំ២០២២ កុមារ ២៧ភាគរយ ដែលមានអាយុក្រោម ១ឆ្នាំ នៅយ៉េម៉ែន មិនត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ហើយមិនបានបំពេញតាមវ៉ាក់សាំង ដែលមានចំនួនដ៏តិចតួចបំផុត សម្រាប់ការការពារពេញលេញនោះទេ។

អង្គការសុខភាពពិភពលោក បានបញ្ជាក់បន្ថែមថា ការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ច និងសុខភាព នៅយ៉េម៉ែន ដោយសារតែជម្លោះ ក៏ដូចជាស្ថានភាពរស់នៅដ៏ណែនណាន់តាន់តាប់ ក្នុងជំរុំជនភៀសខ្លួន បានរួមចំណែកដល់ការកើនឡើងនៃករណីនេះ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        8
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm