ក្រុមធម្មយាត្រាអ៊ីរ៉ង់រាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសអ៊ីរ៉ាក់មុនពិធីបុណ្យសាសនា Arbaeen

2023/09/02 12:54:48 am        127

ក្រុមធម្មយាត្រាអ៊ីរ៉ង់ បានធ្វើដំណើរឆ្លងកាត់តំបន់ព្រំដែន Zurbatia ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ទៅកាន់ទីក្រុង Kerbala សម្រាប់ពិធីបុណ្យសាសនានិកាយស៊ីអ៊ីតប្រចាំឆ្នាំ Arbaeen ។

លោក Atef Naji គឺជាប្រធានតំបន់ឆ្លងកាត់ព្រំដែន Zurbatia និយាយថា ក្រុមធម្មយាត្រាអ៊ីរ៉ង់ជាង ១លាននាក់ បានឆ្លងកាត់ព្រំដែន ហើយចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពេលជិតដល់កាលបរិច្ឆេតប្រារព្ធពិធីបុណ្យ Arbaeen ។

មនុស្សរាប់លាននាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុង Kerbala របស់ប្រទេសអ៊ីរ៉ាក់ជារៀងរាល់ឆ្នាំ សម្រាប់ពិធីបុណ្យសាសនាដែលជាការប្រារព្ធដំណាច់ការកាន់ទុក្ខរយៈពេល ៤០ថ្ងៃសម្រាប់ចៅប្រុស Imam Hussein របស់ព្យាការី Mohammad ។

លោក Sabiha Mohammadគឺជាអ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់មួយរូប និយាយថា ខ្ញុំមកពីទីក្រុងតេអេរ៉ង់ ហើយខ្ញុំមកលេងចៅប្រុសព្យាការី Mohammad លោក Imam Hussain ។ អគុណព្រះដែលផ្តល់ស្ថានភាពល្អបែបនេះ ពួកយើងធ្លាប់ ឮថា ស្ថានភាពមិនល្អទេ ប៉ុន្តែសូមអរគុណ កាលដែលខ្ញុំឃើញសេវាកម្មល្អ ពិសេសគឺល្អគ្រប់បែបយ៉ាងសម្រាប់អ្នកទាំងអស់គ្នាដែលមកទីនេះ ។

នាង Ali Rida គឺជាអ្នកធ្វើធម្មយាត្រាមួយរូបទៀតរបស់អ៊ីរ៉ង់ និយាយដែរថា អរគុណព្រះ សេវាកម្មល្អជាងឆ្នាំមុន ។ វាមានអាកាសធាតុក្តៅ ប៉ុន្តែឆ្នាំនេះ ពួកគេដំឡើងកង្ហាសម្រាប់ក្រុមធម្មយាត្រា និងទីតាំងក៏ល្អប្រសើរជាងមុន ហើយចំនួនអ្នកធ្វើធម្មយាត្រានៅឆ្នាំនេះ ក៏ច្រើនជាងឆ្នាំមុន ។

សូមបញ្ជាក់ថា ពិធីបុណ្យ Arbaeen ឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ៥-៦ ខែកញ្ញាខាងមុខនេះ ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        10
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm