ការិយាល័យស្ថិតិអឺរុប៖ អតិផរណាតំបន់អឺរ៉ុប មិនប្រែប្រួលទេ នៅកម្រិត ៥,៣ភាគរយ ក្នុងខែសីហា

2023/09/02 04:01:52 am        184

ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងនៅក្នុងការប៉ាន់ប្រមាណមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ នៅតែមានស្ថិរភាព ក្នុងកម្រិត ៥,៣ភាគរយ នៅក្នុងខែសីហា ដោយមិនមានការប្រែប្រួលអ្វីឡើយពីខែកក្កដា។

បើយោងតាមរិយាល័យនេះ បានឲ្យដឹងថា តម្លៃម្ហូបអាហារ គ្រឿងស្រវឹង និងថ្នាំជក់ គឺជាកត្តាជំរុញចម្បងនៃអតិផរណា ដែលមានកម្រិត ៩,៨ភាគរយ ដោយធ្លាក់ចុះពី ១០,៨ភាគរយ នៅក្នុងខែកក្កដា។ តម្លៃសេវាកម្ម បានកើនឡើង ៥,៥ភាគរយ បើធៀបនឹងឆ្នាំមុន ក្នុងខែសីហា និងធៀបនឹងកម្រិត ៥,៦ភាគរយ នៅក្នុងខែកក្កដា។

អតិផរណាទំនិញឧស្សាហកម្មមិនប្រើថាមពល គឺមាន ៤,៨ភាគរយ នៅក្នុងខែសីហា ដោយធ្លាក់ចុះពី ៥ភាគរយ ក្នុងខែកក្កដា។ តម្លៃថាមពល បានធ្លាក់ចុះ ៣,៣ភាគរយធៀបនឹងឆ្នាំមុន ក្នុងខែសីហា បន្ទាប់ពីការធ្លាក់ចុះ ៦,១ភាគរយ នៅខែកក្កដា។

ប្រទេសដែលមានអត្រាអតិផរណាប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់ខែសីហា រួមមាន ស្លូវ៉ាគី (៩,៦ ភាគរយ) ក្រូអាត (៨,៥ភាគរយ) និងអូទ្រីស (៧,៦ ភាគរយ)។ អត្រាអតិផរណាទាបបំផុត បើធៀបនឹងឆ្នាំមុន មាននៅប្រទេសបែលហ្ស៊ិក និងអេស្ប៉ាញ (២,៤ភាគរយ) ស៊ីប និងក្រិក (៣ភាគរយ) ហើយហូឡង់ និងហ្វាំងឡង់ (៣,៤ភាគរយ)៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm